Monday, February 24, 2025
Latest:

Archeology​ Conservation

Archeology​ ConservationNewsNews 2024On-going Projects

អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ- The experts at Prasat Chorm are trying to find the cause of the fallen stones and repair it-17 May 2024

ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។

Read More
Archeology​ ConservationNewsNews 2024

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ- Research team to unearth a head of Deva statue in the excavation pit at Angkor Thom’s Victory Gate-15 May 2024

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។

Read More
Archeology​ ConservationNewsNews 2024

ការស្រាវជ្រាវនៅព្រែកស្រមោច-Research at Sramoch Canal- 09 May 2024

ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួនយល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណមានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។

Read More
Archeology​ ConservationNewsNews 2024

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម-APSARA National Authority found more than 100 pieces of sandstone Buddha statues at Ta Prohm Temple- 30 April 2024

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។

Read More
Achieved ProjectsArcheology​ ConservationNewsNews 2024

ដំណាក់កាលជួសជុលខឿនព្រះលានជល់ដំរី ចុងក្រោយ-The final stage of the Terrace of the Elephants platform restoration- 29 April 2024

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

Read More
Archeology​ ConservationNewsNews 2024On-going Projects

វឌ្ឍនភាពការងារជួសជុលប្រាសាទជម-Progress of Chorm Temple’s restoration project- 26 April 2024

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីលស៊ីសឱ្យមានភាពប្រសើរឡើងវិញ។

Read More
Archeology​ ConservationNews

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង -APSARA National Authority to restore a sandstone statue in front of the southern library of Phnom Bakheng Temple- 29 March 2024

អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។

Read More
Archeology​ ConservationNews

«ថ្មសោរ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ -“Keystone” is the key to moving the stones to repair the ancient temple- 26 March 2024

នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោរ។ ថ្មសោរនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។

Read More
Archeology​ ConservationNews

កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក -Professional workers to participate happily in the restoration project of the Phnom Bakheng Temple with the World Monument Fund- 05 March 2024

កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។

Read More
Archeology​ ConservationNews

អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងកិច្ចការជួសជុលប្រាសាទ-APSARA National Authority to provide materials and workers to the World Temple Fund for temple restoration work -29 February 2024

អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។

Read More