Saturday, November 2, 2024
Latest:

ក្រុមការងារខ្មែរនិងអាមរិក កំពុងជួសជុលជណ្ដើរ៥ថ្នាក់និងចម្លាក់តោនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង​- The restoration team is restoring the southern stairs and the lion statues of Phnom Bakheng Temple- 15 July 2024

Share Post:

ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង៥ថ្នាក់ទិសខាងត្បូងនៃប្រាសាទភ្នំបាខែង មកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។

ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង លោក វ៉ាន វ៉ា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់របស់ប្រាសាទភ្នំបាខែងទិសខាងត្បូងសម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា៥ខែទៀត។

ចំណែកចម្លាក់តោអមសងខាងជណ្តើរទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន៥ ក្នុងចំណោមតោទាំង១២ ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះថាតោនីមួយៗខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។
ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងលោក វ៉ាន វា

The restoration team is making significant progress in restoring the southern stairs and lion statues of Phnom Bakheng Temple, with a target completion date set for mid-2024. The collaboration between the APSARA National Authority and the World Monument Fund of the United States has been instrumental in this effort.

Mr. Van Va, the head of the Phnom Bakheng Temple site, reported that the restoration work on the five-level staircase structure is currently at 80% completion, with only one level remaining to be restored. The team anticipates another five months to complete this phase.

Regarding the lion statues, only five out of the twelve have been repaired so far due to various damages such as broken legs, bodies, and heads. Some fragments were too severely damaged to be reassembled, despite efforts to identify and restore them. It is noteworthy that these lion statues were previously restored during the French era.

Article: Yi Sotha
Photos: Phouk Chea and Van Va

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn