Archeology​ Conservation

Archeology​ ConservationNewsNews 2025

វឌ្ឍនភាពនៃដំណើរការជួសជុលនៅផ្នែកខ្លះៗនៃប្រាសាទភ្នំបាខែង- Progress of restoration work on some parts of Phnom Bakheng Temple-​ 16 May 2025

តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។

Read More
Archeology​ ConservationNewsNews 2025

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលរចនាសម្ពន្ធទបង្ហូរទឹកផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ- APSARA National Authority completes the restoration of Neak Poan Temple’s western drainage structure-​ 12 May 2025

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។

Read More
Archeology​ ConservationNewsNews 2025

អាជ្ញាធរជាតិអប្សរារៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន- APSARA National Authority Prepares to Register Stones Around Bayon Temple-​ 08 May 2025

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័នដើម្បីទុកដាក់ឱ្យបានថ្មល្អប្រសើរ មានភាពងាយស្រួលក្នុងការដឹងប្រភេទថ្ម។

Read More
Archeology​ ConservationNewsNews 2025

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា-APSARA National Authority conducts archaeological excavations at the western causeway of Beng Mealea Temple -​ 21 March 2025

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

Read More
Archeology​ ConservationNewsNews 2025

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ-APSARA National Authority restoring and strengthening the eastern causeway of Beng Mealea Temple -​ 15 March 2025

ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមប្រែជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

Read More
Archeology​ ConservationNewsNews 2025

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គរបស់ប្រាសាទសង្កែសឹង្ហនៅផ្នែកខាងត្បូង-APSARA National Authority to complete the restoration of Songkae Soeng Temple’s southern tower -​ 13 March 2025

ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរយៈពេលជាច្រើនខែរួចមក។

Read More
Archeology​ ConservationNewsNews 2025

កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង-The Second Phase of excavations at Ta Prohm Temple unearthed a Buddha statue with a head preserved at the Angkor Conservation since the French era -​ 10 March 2025

អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១

Read More
Archeology​ ConservationNewsNews 2025

ប្រាសាទជម ចាប់ផ្ដើមបង្ហាញរូបរាង និងសោភ័ណភាពឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកជំនាញបានជួសជុលរយៈពេល១ឆ្នាំ៤ខែ-Chorm Temple gradually regained its original appearance and beauty after one year and four months of restoration -​ 06 March 2025

ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង១ឆ្នាំ៤ខែមកនេះ កំពុងមានភាពល្អប្រសើរឡើងវិញជាជំហានៗហើយ។

Read More
Archeology​ ConservationNewsNews 2025

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលតួប៉មខាងត្បូងនៃប្រាសាទត្រពាំងខ្យង ក្នុងដំណាក់កាលទី១-APSARA National Authority Completes Phase One of Trapeang Khchorng Temple’s South Tower Restoration -​ 28 February 2025

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួសជុលតួប៉មខាងត្បូង និងទល់ទ្រតួប៉មកណ្តាលនៃប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង និងបានបញ្ចប់ក្នុងដំណាក់កាលទី១ នៅចុងឆ្នាំ២០២៤ កន្លងមក។

Read More
Archeology​ ConservationNewsNews 2025

ពលរដ្ឋនៅស្រុកស្វាយលើ ប្រគល់ចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ ជូនអាជ្ញាធរជាតិអប្សរា-Svay Leu District Resident Hands Over Sandstone Sculpture to APSARA National Authority -​ 27 February 2025

លោក ថ្នម តូច ជាប្រជាពលរដ្ឋនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានយកចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានប្រទះឃើញនៅក្នុងដីស្រែ ហើយបានយកមករក្សាទុកមួយរយៈ។

Read More