នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទីមួយ បានយាង និងអញ្ជើញជាព្រះរាជាធិបតី និងអធិបតីភាពដ៏ខ្ពង់ខ្ពស់ កាត់ខ្សែបូសម្ពោធប្រកាសបើកឱ្យប្រើប្រាស់ប្រាសាទមេបុណ្យខាងលិចជាផ្លូវការ នៅចំកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាប។
ព្រះមហាក្សត្រខ្មែរ បានពាំនាំព្រះរាជបណ្តាំសាកសួរសុខទុក្ខដ៏កក់ក្តៅរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដល់ជនរួមជាតិទាំងអស់។ ព្រះអង្គមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដោយចំណាយពេល ១៤ឆ្នាំ ក្នុងការស្រាវជ្រាវ ស្វែងរកថ្ម និងជញ្ជូនដុំថ្មម្តងមួយដុំៗ ជួសជុលប្រាសាទមេបុណ្យខាងលិចឱ្យរស់រានមានជីវិតដ៏ស្កឹមស្កៃឡើងវិញ។ ព្រះមហាក្សត្រខ្មែរ បានចាត់ទុកសមុច្ច័យដ៏មហិមានេះថា នឹងក្លាយជាឯកសារយោងដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការបុរាណវិទ្យា និងបេតិកភណ្ឌរវាងកម្ពុជា និងបារាំង។
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញសេចក្តីរំភើបចំពោះព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ និងបានពិពណ៌នាថា ការមកដល់ប្រាសាទមេបុណ្យខាងលិច គឺជាការបានឈរជាន់លើទឹកដីដ៏ពិសិដ្ឋ ដែលជាកន្លែងរកឃើញរូបបដិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធដ៏ធំបំផុតនៃអរិយធម៌ខ្មែរកាលពី ៩០ឆ្នាំមុន។ លោកប្រធានាធិបតីបានបញ្ជាក់ថា ការគាំទ្ររបស់បារាំងជាងមួយសតវត្សរ៍មកនេះ គឺជាការផ្តល់ធនធានបច្ចេកទេស វិទ្យាសាស្ត្រ និងធនធានមនុស្សដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដោយស្មើភាពគ្នារវាងកម្ពុជានិងបារាំង។
អត្ថបទ កញ្ញា ឆាយ ផាន់នី
រូបភាព លោក ស៊ិន ប្រណី រដ្ឋ ផល្លីន
On the afternoon of Monday, 16 November 2026, His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of Cambodia, and His Excellency Emmanuel Macron, President of the French Republic, accompanied by the First Lady, presided over the ribbon-cutting ceremony to officially inaugurate the restored West Mebon Temple, located in the middle of the West Baray in Siem Reap Province.
The King conveyed the warm greetings and best wishes of Her Majesty Queen Mother Norodom Monineath Sihanouk to all Cambodian compatriots. His Majesty expressed profound gratitude to France for its cooperation with the APSARA National Authority over the 14-year restoration project, which involved extensive research, locating and transporting stones one by one, and restoring the magnificent West Mebon Temple to its former glory. His Majesty described this remarkable achievement as an invaluable reference for future archaeological and heritage cooperation between Cambodia and France.
President Emmanuel Macron expressed his deep appreciation for the King’s royal address and described his visit to West Mebon Temple as an opportunity to stand on sacred ground, where the largest bronze statue of the reclining God Vishnu in Khmer civilization was discovered 90 years ago. The President emphasized that France’s support for Cambodia over more than a century has involved providing technical expertise, scientific knowledge and human resources, through a partnership based on equality between the two countries.
Article: Chhay Phanny
Photos: Sin Broney and Rath Phallin
Translation: Net Phirun




