Friday, November 20, 2026
Latest:

គណៈប្រតិភូ​ នៃ​កិច្ច​ប្រជុំ​ប្រទេស​និយាយ​ភាសា​បារាំង​ ជាង​១០០​នាក់ ​បាន​ចំណាយ​ពេល​ពេញ ១​ថ្ងៃ ដើម្បី​ធ្វើ​ទស្សន​កិច្ច​វប្បធម៌ ​នៅ​រមណីយដ្ឋាន​អង្គរ​-More Than 100 Francophonie Delegates Spend a Full Day Exploring Angkor’s Cultural Heritage-17 November 2026

Share Post:

ក្រុម​គណៈប្រតិភូ ​ចំនួន​ជាង ១០០​នាក់ ​នៃ​​​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ (Francophonie) បាន​ចំណាយពេល​ពេញ​១ថ្ងៃ ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ​ដើម្បី​ធ្វើ​ទស្សន​កិច្ច​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​​នៅ​​ក្នុង​រមណីយ​ដ្ឋាន​អង្គរ នា​ខេត្ត​សៀមរាប របស់​ប្រទេស​កម្ពុជា​។​ ​

គណៈ​ប្រតិភូនៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង ​បាន​ចាប់​ផ្ដើម​ទស្សនា​​​នៅ​ប្រាសាទ​អង្គរ​វត្ត​ និងប្រាសាទ​តាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និង​នៅ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។ គណៈប្រតិភូ​ទាំងនេះមានជាង​១០០នាក់ ​​មក​ពី ៣០​ប្រទេស ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ​កាណា​ដា​​ និង​អឺរ៉ុប។ ​​

​ក្នុង​ដំណើរ​ទស្សន​កិច្ច​វប្បធម៌ និង​បេតិ​កភណ្ឌ​ពិភព​លោក ​នៅ​​តំបន់អង្គរ ​គណៈប្រតិភូ ​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំងទាំង​នោះ ​បានបង្ហាញ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​ អម​ជាមួយ​ក្តី​រំភើប​ ដោយ​ភាគ​ច្រើន​​នៃ​គណៈប្រតិភូ​ទាំងនោះ ​ទើប​តែ​បាន​ស្គាល់​តំបន់​អង្គរ និង​ប្រាង្គ​ប្រាសាទ​បុរាណ ដ៏​អស្ចារ្យ​​របស់​ខ្មែរ ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ពួក​​គេ​៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,រដ្ឋ ផល្លីន

More than 100 delegates representing Francophonie member countries spent a full day on November 17, 2026, exploring the cultural and world heritage sites of the Angkor Archaeological Park in Siem Reap Province, Cambodia.

The delegation began their cultural tour at Angkor Wat and Ta Prohm temples following their meetings in Phnom Penh and ahead of their departure from Cambodia. The group comprised more than 100 delegates from 30 countries across Africa, Canada, and Europe.

During their visit to the Angkor World Heritage Site, the delegates expressed their excitement and admiration, sharing smiles as they explored the magnificent ancient temples of the Khmer Empire. For many of them, it was their first-ever opportunity to discover Angkor and experience the remarkable architectural heritage of Cambodia.

Article: Chhay Phanny
Photos: Sin Broney and Rath Phallin
Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn