– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឈឿន ឆិត គង់នៅវត្តគោកប៉ាទ្រី ក្រុងសៀមរាប ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្តអារាម ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម និងឈើទាល៣០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងរដ្ឋបាលក្រុងសៀមរាប និងតំណាងរដ្ឋបាលស្រុកប្រាសាទបាគង ចំនួន២,១៩០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវក្នុងឃុំ សង្កាត់ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៦៩០ដើម គគីរ៦០០ដើម ឈើទាល៤០០ដើម និងក្ងោក៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤នៃកងទ័ពជើងគោក ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅបរិវេណទីបញ្ជាការមុខយោធភូមិភាគទី៤ ប្រចាំទិសទី១ (ខេត្តព្រះវិហារ)។ កូនឈើទាំងនោះរួមមាន ក្ងោក៣០០ដើម និងលឿងរាជ៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក លី ម៉ឹង តំណាងក្លឹបធនធានមនុស្សខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអតាមផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក៣០០ដើម និងឥន្ទនេល២០០ដើម។
– ផ្តល់កូនឈើចម្រុះ ចំនួន៣,២០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅបរិវេណស្នាក់ការមបព ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប នៅស្រុកបន្ទាយស្រី និងនៅតាមផ្លូវពីខ្លោងទ្វារដីឆ្នាំងដល់ខាងជើងប្រាសាទព្រះខ័ននៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១,០០០ដើម គ្រញូង២០០ដើម បេង២០០ដើម ចាមរី៦០០ដើម ក្ងោក១,១០០ដើម និងក្ងោកតូច១០០ដើម ។
– ផ្តល់កូនឈើចម្រុះជូនលោក ឡុច តុញ លោកស្រី ព្រំ សុវណ្ណរ័ត្នន៍ លោក ហ៊ុល ហឹស និងលោក ឆាន គាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៦៨០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៦៥ដើម បេង១៥ដើម ពពេល២៥០ដើម ក្ងោក៥០ដើម ព្កុល៥០ដើម ត្របែកព្រៃ៥០ដើម និងរាំងទឹក២០០ដើម។ ។
– ផ្តល់កូនឈើចម្រុះជូនលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម គគីរ៥០ដើម ឈើទាល៥០ដើម កកោះ៥០ដើម និងរំដួល៥០ដើម។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
The APSARA National Authority distributed a total of 8,270 saplings from August 21 to 31, 2025. The saplings were given to local authorities, monks, private companies, and residents.
These efforts aimed to promote tree planting and protect the environment across different regions in Cambodia.
Article and Photos by the Department of Water, Forestry and Infrastructure Management




