ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍ នាចុងសប្ដាហ៍កន្លងទៅ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យHARDING របស់សហរដ្ឋអាមេរិក ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៣០០ដេីម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស នៃឧទ្យានអង្គរ។ ការងារនេះ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងកិច្ចការពារបរិស្ថាន ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
Last weekend, the APSARA National Authority joined forces with 45 professors and students from HARDING University in the United States to engage in a meaningful tree planting initiative at the Angkor site. This collaborative effort resulted in the planting of 300 trees along the Siem Reap River, just north of the technical bridge within Angkor Park.
The tree planting campaign aims to contribute to the preservation of the Angkor World Heritage Site while promoting social responsibility and environmental protection in the face of climate change. This initiative not only enhances the natural beauty of the area but also serves as a lasting memory for the participants during their visit to Angkor.
Article and Photos: Department of Water, Forestry and Infrastructure Management
Article Translator: Net Phirun