ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៣ ចំនួន២០រូប មកពីសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង បានចុះទស្សនសិក្សានៅក្នុងតំបន់អង្គរ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការងារជួសជុល អភិរក្សថែទាំប្រាសាទ រួមទាំងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ ស្ថាបត្យកម្មប្រាសាទបុរាណនៅក្នុងតំបន់អង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែរ មន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌតំបន់អង្គរ រួមទាំងវិធីសាស្ត្រក្នុងការធ្វើផែនទីហានិភ័យប្រាសាទ និងសម្រង់ប្រាសាទ។លើសពីនេះ ក្រុមនិស្សិតទាំងចំនួន២០រូប ក៏នឹងអនុវត្តការងារសម្រង់ប្រាសាទ (ស្រាវជ្រាវប្រមូលព័ត៌មានលក្ខណៈស្ថាបត្យកម្ម លក្ខណៈបច្ចេកទេស ការស្រាវជ្រាវអំពីមុខងារ និងលំហ រូបភាពនេត្រាទស្សន៍នៅតាមទីតាំងប្រាសាទដោយផ្ទាល់ជាក់ស្តែងផង៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន
Under the coordination of the APSARA National Authority, 20 architecture students from the National University of Battambang, Battambang Province, visited the Angkor area to learn about the restoration, preservation, and maintenance of the temple, including the history, art history, and architecture of ancient temples in Angkor area for three days from 13 to 15 July 2024.
On this occasion, experts from the APSARA National Authority presented on the conservation and sustainable development of the Angkor site, including methods for mapping risks, and research excavations. In addition, the 20 students will also carry out the work of excavating temples (researching, collecting information on architectural features, and technical characteristics, and research on the function and visual space at the temple directly).
Article: Yi Sotha
Photos: Hab Kim An
Share:
Our Latest News
ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមជាវាគ្មិនក្នុង International Festival Diversity of cultural Expression, The world in Florence, community Heritage លើកទី៤ -The Director General of APSARA National Authority was invited to participate as a speaker in the 4th International Festival Diversity of Cultural Expression, The World in Florence, Community & Heritage- 25 November 2024
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី International Festival Diversity of cultural Expression, The world in Florence, community & Heritage លើកទី៤ ដោយបានលើកយកនូវបទពិសោធន៍ នៃកិច្ចការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរដើម្បីចែករំលែកដល់កម្មវិធីទាំងមូល។