Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង-APSARA National Authority to clean and register the stones at Neak Tavaing Temple -28 February 2024

Share Post:

ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។ ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិអប្សរា កំពុងធ្វើសម្រង់ថ្ម ដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។
លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។

លោកថាក្រៅពីការងារបោសសម្អាត នៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានដឹងថា ថ្មមានក្បាច់ចំនួនប៉ុន្មានដុំ ថ្មជញ្ជាំងចំនួនប៉ុន្មានដុំ ថ្មសសរផ្អោបនិងថ្មសសរពេជ្រចំនួនប៉ុន្មាន និងចំនួនថ្មផ្សេងៗទៀត ដោយត្រូវធ្វើសម្រង់ថ្មឡើងវិញទាំងអស់។ ប៉ុន្តែជំហានដំបូងត្រូវធ្វើសម្រង់ថ្មណា ដែលមានក្បាច់រចនាឬរូបរាងគ្រប់គ្រាន់។ លោកបន្តថា បន្ទាប់ពីការសម្រង់និងចុះបញ្ជីថ្មរួចរាល់ហើយ ទើបចាប់ផ្តើមការជួសជុលឬរៀបផ្គុំថ្មសាកល្បងឡើងវិញទៅតាមក្រុមថ្មនីមួយៗ ទើបស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីសិក្សាគម្រោងជួសជុលរៀបផ្គុំប្រាសាទអ្នកតាវាំងនេះឱ្យមានរូបរាងឡើងវិញ។
តាមរយៈឯកសារសាលាបារាំងចុងបូព៌ាបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៧២ បារាំងធ្លាប់បានមកធ្វើកំណាយស្រាវជ្រាវនៅលើទីតាំងនេះ ម្តងរួចមកហើយ កាលនោះនៅកំពូលខាងលើប្រាសាទ មានសំណង់ប្រក់ក្បឿង សម្រាប់គោរពបូជាអ្នកតា។
អាជ្ញាធរជាតិអប្សរាសំណូមពរដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗប្រាសាទទាំងអស់ សូមចូលរួមថែរក្សាការពារ និងអភិរក្ស មិនថាប្រាសាទនោះ តូចឬធំឡើយ ត្រូវឈ្វេងយល់ និងផ្តល់តម្លៃដល់សំណង់បុរាណទាំងអស់ ដើម្បីបន្តថែរក្សាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោកភោគ ជា និង យី សុថា

Neak Tavaing Temple or the locals call Prasat Kork Tavaing is a small temple located in Thmey Village, Sangkat Svay Dangkum, Siem Reap City. The temple is almost destroyed due to many factors such as nature, age, and human factors. For the preservation of ancient structures, the APSARA National Authority collects stones that fall around to find the stones and then clean and reassemble the temple.
Mr. Ros Visoth, Conservation Officer of the Department of Conservation of Monuments and Preventive Archaeology of APSARA National Authority, said that with the permission of the head of APSARA National Authority, his working team visited the site of Neak Tavaing Temple, checked some work to preserve the damaged temple. The temple was at risk because the people living nearby poured soil and built new buildings nearby.

He said that in addition to clearing the area around the temple, the team is registering the stones to know what part of the temple those stones come from. But the first step is to register the stones that have carvings. He added that after the registration of the stones, the testing of the repair or re-assembly of the stone was started according to each group of stones, and then we will ask for the project study to repair and reassemble the Neak Tavaing Temple.
According to documents from the EFEO, in 1972, the French had already excavated the site, and at the top of the temple, there was a tiled structure to worship.
APSARA National Authority urges the local authorities and all the people living near the temple to take care of, protect, and preserve, whether the temple is small or large, to understand and value all the ancient structures to continue to maintain the legacy of Khmer ancestors has been left behind.

Article: Department of Research, Training, and Communication
Photos: Phouk Chea and Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn