អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។
ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ព័ន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងធ្វើការទល់ទ្រ ដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។
The restoration team of APSARA National Authority is restoring and strengthening the east gate of the Eastern Mebon Temple, which is dilapidated.
The restoration project focused on several important tasks, such as strengthening the sandstone and laterite structures at the bottom, restoring and reinforcing the decayed upper brick structure, sealing the cracks to prevent water, and putting the support to stabilize the whole gate structure as well.
This is a part of the conservation work that the APSARA National Authority has been carrying out regularly to maintain the value of the temple and to keep the tourists safe.
It should be noted that the Eastern Mebon Temple was built in the mid-10th century during the reign of King Rajendravarman I to dedicate to God Shiva.
Article: Department of Research, Training and Communication
Photos: Sum Somat
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-The APSARA National Authority holds a blessing ceremony on the occasion of the Khmer New Year - 08 April 2025
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង រួមទាំងមន្រ្តី បុគ្គលិក កម្មករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ