នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ WSM/INSPIR Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេសុី បានរៀបចំសិក្ខាសាលានៅក្រុងសៀមរាប និងបានដឹកនាំសិក្ខាកាមចំនួនជាង៦០នាក់មកពី១២ប្រទេស ចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១២ដើម នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ) ដើម្បីទុកជាអនុស្សាវរីយ៍តំណាងប្រទេសនីមួយៗ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
APSARA National Authority in collaboration with WSM / INSPIR Asia to plant grass and trees in front of the Angkor Wat complex
On 25 September 2023, during the Trees and Grasses Planting Campaign to Preserve Angkor World Heritage Site, APSARA National Authority, in collaboration with WSM / INSPIR Asia, based in Indonesia, organized a workshop in Siem Reap and led more than 60 participants from 12 countries planted 12 trees and grasses in the northwest of Angkor Wat (formerly Yeang Thom Market) to commemorate each country.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា រួមជាមួយវិស័យឯកជន ផ្តល់ចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថានដល់ពលរដ្ឋរស់នៅឃុំបាគង ស្រុកប្រាសាទបាគង -APSARA National Authority, in collaboration with the private sector, to provide stoves to residents of the Bakong commune- 23 December 2024
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស)