ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។
កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្ត ដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រក ខាងមុខ ប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរមរាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិលេយ្យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេពប្រណម្យ។
តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយ នៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។
ក្រុមការងាររៀបចំខ្សែទស្សនាតាមប្រាសាទ កញ្ញា ឡាយ ស្រីពេញ បញ្ជាក់ថា ការរៀបចំនេះមាន សារសំខាន់ណាស់ ក្នុងន័យលើកតម្លៃប្រាសាទ ពន្យារពេលការទស្សនារបស់ភ្ញៀវ ការគ្រប់គ្រងលំហូរភ្ញៀវកុំឱ្យមានការកកស្ទះ សុវត្ថិភាពទេសចរនិងប្រាសាទ និងផ្តល់បទពិសោធន៍ល្អៗដល់ទេសចរ ក៏ដូចជាការបកស្រាយប្រវត្តិប្រាសាទបានទូលំទូលាយជាដើម។ ដើម្បីជោគជ័យខ្សែទស្សនាខាងលើនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ស្នើឱ្យទេសចរទាំងអស់ចូលទស្សនាប្រាសាទតាមស្លាកសញ្ញាដែលបាន រៀបចំ គោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងគោរពតាមក្រមប្រតិបត្តិអង្គរជាដើម៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន
The working team of the Department of Tourism Development and Culture is organizing the visiting circuits in Angkor Thom
The working team of the Department of Tourism Development and Culture of APSARA National Authority is organizing more visiting circuits in Angkor Thom to facilitate the better visit of tourists.
Ms. Lay Srey Penh, a member of the circuit organizing team from the Department of Tourism Development and Culture, said that this is the third visiting circuit in Angkor Thom, starting from the Preah Ang Ngok shrine and ending at Tep Pranom temple. She explains that this is a link from Bayon temple that tourists can visit from Preah Ang Ngok and continue along the laterite road to the entrance in front of Baphuon temple. After that, tourists can continue to see the Royal Palace of Phimanakas temple, visit Sras Srey, Sras Pros, the Terrace of the Elephants, Terrace Of The Leper King, Prasat Preah Palilay, and finish visiting Tep Pranom temple.
According to Ms. Lay Srey Penh, her team has already organized visiting circuit of the Bayon temple, which creates three options for tourists: long, medium, and short, starting at the east entrance and ending at the north entrance. For the second visiting circuit at the walls of Angkor Thom, starting from the Tonle Om Gate (Southern Gate), continuing to the Tradev water gate, Boeung Thom, the Southwest Prasat Chrung, the Takav Gate (Western Gate), and ending at the Western Top temple.
Ms. Lay Srey Penh stated that this arrangement is significant in terms of raising the value of the temple, delaying the visit of tourists, managing the flow of visitors, not congestion, the safety of tourists and temples, and providing a good experience for tourists as well as a comprehensive interpretation of the history of the temple. To succeed in the above visiting circuits, APSARA National Authority requests all tourists to visit the temples according to the signs prepared by the instructions of the tourism agents and by the Angkor Code of Conduct.
Article: Neang Samnang
Photos: Hap Kim An