អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ -APSARA National Authority Organizes Workshop on the Implementation of New Circuits at some temples in Angkor site- 31 October 2025
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ»។





