យុវជនបាគង និងឫសគល់នៃទឹកដីកំណើត៖ អាជ្ញាធរជាតិអប្សរា បណ្តុះស្មារតីម្ចាស់ស្រុក តាមរយៈការស្វែងយល់ពីទីក្រុងបុរាណហរិហរល័យ-Bakong Youth and the Roots of Their Homeland: APSARA National Authority Cultivates a Sense of Ownership through Exploring the Ancient City of Hariharalaya- 17 June 2026
ការស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រ និងឫសគល់នៃទឹកដីកំណើត គឺជាគ្រឹះដ៏រឹងមាំបំផុតក្នុងការកសាងស្មារតីស្រឡាញ់ជាតិ និងការពារមរតកវប្បធម៌។ ក្នុងគោលបំណងបំផុសស្មារតីយុវជនជំនាន់ក្រោយឱ្យយល់ដឹងពីតម្លៃដ៏ឧត្តុង្គឧត្តមនេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពិសេសមួយស្តីពី «ប្រវត្តិសាស្ត្រ និងកិច្ចអភិរក្សទីក្រុងហរិហរល័យ» ជូនដល់យុវជនជានិស្សិត និងសិស្សានុសិស្សចំនួន៥០នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង។




