Friday, November 20, 2026
Latest:

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត-French President Emmanuel Macron and First Lady Visit Angkor Wat -16 November 2026

Share Post:

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នៅរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាក្រុង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការស្វែងយល់ពីស្ថាបត្យកម្ម និងអរិយធម៌ខ្មែរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស និងលើកស្ទួយសម្បត្តិវប្បធម៌មនុស្សជាតិឱ្យគង់វង្សតទៅមុខទៀត៕

អត្ថបទ៖ យី សុថា
រូបភាព៖ រដ្ឋ ផល្លីន

As part of his historic state visit to the Kingdom of Cambodia and participation in the 20th Francophonie Summit, H.E. Emmanuel Macron, President of the French Republic, accompanied by First Lady Brigitte Macron, visited Angkor Wat on November 16, 2026. The visit followed the completion ceremony marking the restoration of West Mebon Temple at the Angkor Archaeological Park in Siem Reap Province.

President Macron and the First Lady toured the magnificent temple complex of Angkor Wat, Cambodia’s world-renowned UNESCO World Heritage Site. The visit offered an opportunity to appreciate the architectural grandeur and rich civilization of the Khmer Empire. It also reflected the strong bonds of friendship and longstanding cooperation between Cambodia and France in preserving and promoting the cultural heritage of humanity for future generations.

Article: YI Sothea
Photos: Rath Phallin
Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn