អាជ្ញាធរជាតិអប្សរាបានបន្តចែកចាយកូនឈើចម្រុះសរុបចំនួន ១៤,៧៣៨ដើមបន្ថែមទៀត ទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងសាធារណជន ដើម្បីយកទៅដាំដុះក្នុងបំណងបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។ កូនឈើដែលបានផ្តល់ជូនដោយឥតគិតថ្លៃពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ រួមមាន៖
– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ណម យ៉ា គង់នៅវត្តរាជាយតនារាម ហៅវត្តអូរប្រាសាទ ចំនួន១,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ស្ថិតក្នុងភូមិ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម ច្រេស១០០ដើម បេង២០០ដើម ឈើទាល២០០ដើម និងគគីរ២០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឈុំ រី នាយកវិទ្យាល័យ បាយ័ន ចំនួន២៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម និងគគីរ៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនមូលនិធិបរិស្ថានអ៊ីអន ចំនួន១០,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានធម្មជាតិអង្គរ អ៊ីអន នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម បេង៥០០ដើម ធ្នង់១,០០០ដើម ច្រេស១,០០០ដើម គគីរ៥០០ដើម កកោះ៥០០ដើម ឈេីទាល១,០០០ដើម រាំងភ្នំ៣០០ដើម ផ្តៀក១០០ដើម ខ្នុរព្រៃ៣០០ដើម ក្ងោក២០០ដើម ខ្នារ៣០០ដើម ចាមរី២០០ដើម ឥន្ទនេល២០០ដើម ព្កុល២០០ដើម រំដួល២០០ដើម ស្តៅ៥០០ដើម និងរាំងទឹក២,០០០ដើម។
– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី ហុត បូពីរ អ្នកស្រី រួន សម្ភស្ស លោក សុខេង អ្នកស្រី ខេត សុខអេងនី លោក ម៉ក់ ម៉េងលី លោក មុត ឈឿន លោក អឿម រដ្ឋា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៧៤៨ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និងវត្តអារាម ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ឃុំតាសៀម ស្រុកស្វាយលើ ស្រុកស្រីស្នំ ស្រុកសូទ្រនិគម ក្រុងរុនតាឯកតេជោសែន និងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៤០ដើម បេង១១២ដើម គ្រញូង១១២ដើម គគីរ៧២ដើម ឈើទាល៣០ដើម ព្កុល៥ដើម ឥន្ទនេល៥ដើម ជើងគោ២០ដើម អង្គាបុស្ប៥ដើម ប្រាំតម្លឹង១០ដើម ត្របែកព្រៃ៦០ដើម បូព្រឹក្ស១០ដើម អូញម៉ូញ៥ដើម ផ្ញៀវ៣ដើម ក្ងោក១៤២ដើម និងរំដួល១១៧ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក អ៊ឹង អឿយ លោក ហាប់ គឹមអាន លោក យ៉ែម ភិរុណ លោក ឈឹម លីវៃ និងលោក ស៊ន សម្បត្តិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ១,៥៤០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និងវត្តអារាម ស្ថិតក្នុងឃុំព្រៃជ្រូក ស្រុកពួក ក្រុងសៀមរាប ខេត្តសៀមរាប និងខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន ធ្នង់៣៥០ដើម បេង១៥០ដើម ច្រេស៥០ដើម គគីរ១៥០ដើម ឈើទាល១០០ដើម គុយ១១០ដើម ឥន្ទនេល១០០ដើម សិរមាន់១០០ដើម ស្តៅ២០ដើម បូព្រឹក្ស២០ដើម អូញម៉ូញ១៤០ដើម ក្ងោក១០០ដើម និងរំដួល១៥០ដើម។
– ផ្តល់កូនឈើចម្រុះ ចំនួន១,២០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ក្ងោក៤០០ដើម ក្ងោកតូច១០០ដើម ស្តៅ៤០០ដើម ជើងគោ១០០ដើម លឿងរាជ១០០ដើម និងឥន្ទនេល១០០ដើម។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
The APSARA National Authority distributed a total of 14,738 saplings from 25 June 2026 to 06 July 2026 to local authorities, Buddhist monks, private companies, and residents across Cambodia.
This initiative aims to encourage tree planting, strengthen environmental conservation, and promote public participation in protecting and restoring natural resources. Through these ongoing efforts, the APSARA National Authority continues to support the development of greener, healthier, and more sustainable communities throughout the country.
The saplings were distributed as part of the Authority’s ongoing environmental management and reforestation programs, which contribute to biodiversity conservation, ecosystem restoration, and long-term environmental sustainability.
Article and Photos by the Department of Water, Forestry and Infrastructure Management




