Sunday, August 16, 2026
Latest:

អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​-APSARA National Authority Continues Restoration and Reinforcement of Angkor Wat’s Northern Pond Structure- 09 July 2026

Share Post:

ក្រុមការងារជំ​នាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុង​​រងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។

ដំណើរការជួសជុល​ដំណាក់កាលទី៦នេះ ​បាន​ចាប់ផ្តើមតាំង​​ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោង​នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។
លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើង​របស់​ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។

បច្ចុប្បន្ន​នេះ ​រចនា​សម្ព័ន្ធ​ស្រះ​ទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បាន​​រងការខូចខាត​ មានកំណកដីច្រើន ធ្វើឱ្យបាត់​រូបរាងដើម​របស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់​ក្នុងដី ថ្មច្រាំងខ្លះ​ក៏​ខូចខាត​ដោយសារតែ​បៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំង​រង​កម្តៅថ្ងៃជាមួយនិង​ទឹក​​ក្តៅ​សើម​ៗ បណ្តាល​ឱ្យ​ថ្មភក់​​ងាយ​នឹង​បាក់បែក។ កន្លែង​ខ្លះ​បាន​បាត់​ថ្ម ធ្វើ​ឱ្យ​មាន​ចន្លោះ​​​ប្រហោង ជាហេតុ​​បណ្តាល​ឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូល​ទៅ​ក្នុង​ស្រះក៏មាន​​

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយ​​រុះ​រើ​ថ្ម​ជាស្រទាប់ៗ ហើយ​រំកិល​ទៅ​ដាក់នៅ​ទីតាំង​ផ្សេង ដើម្បី​ងា​យ​ស្រួល​ក្នុង​ការ​ជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់​ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។

ការ​ជួសជុល​ពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ការងារ​​ស្រាវ​ជ្រាវ​​តាំង​ពី​​ឆ្នាំ​២០១៩​មក។ ​មុន​នឹងធ្វើការជួសជុល​ដំណាក់កាលនីមួយៗ គឺ​ក្រុម​អ្នក​ជំនាញ​​ បាន​​រៀបចំការងារ​ជាច្រើន ដូចជា​ កំណាយ​សិក្សាស្រាវជ្រាវពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ សិក្សា​ប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏​បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី

The APSARA National Authority is continuing the restoration of the steps and embankment of the northern pond at Angkor Wat Temple to preserve the deteriorated ancient structure and restore its historical and scenic value.

The sixth phase of the restoration began in mid-May 2026 and is scheduled for completion later this year. Covering a length of 56 metres, this phase marks the final stage of the project.

Ms. Phin Vicheasochara, a technical officer at the Department of Conservation of Monuments and Preventive Archaeology, explained that the restoration focuses on repairing the pond’s stone steps and embankment, which have suffered significant deterioration over time.

The northern pond has accumulated large amounts of sediment, causing it to lose its original appearance. Many of the stone steps have become buried beneath the soil, while numerous embankment stones have deteriorated due to prolonged water exposure. Continuous cycles of sunlight, heat, and moisture have further weakened the sandstone, making it more susceptible to cracking and fragmentation. In several areas, missing stones have created gaps that allow water to wash soil into the pond, accelerating the deterioration.

To address these issues, APSARA’s conservation specialists are applying careful restoration techniques. The damaged stones are first dismantled layer by layer and temporarily relocated to facilitate the restoration process. A protective geotextile membrane is then installed to stabilize the structure and prevent soil erosion before the original stones are reassembled in their proper positions.

The restoration and reinforcement of the northern pond structure has been carried out in phases since 2019. Before each phase begins, the APSARA National Authority conducts extensive archaeological excavations, studies the monument’s original condition, prepares detailed restoration plans, documents the architectural layout, and submits the proposed intervention to the experts of the ICC-Angkor/Sambor Prei Kuk for technical review and recommendations. The CC-Angkor/Sambor Prei Kuk also requires comprehensive structural assessments and damage analyses before restoration work is approved.

Article by: Chhay Phanny
Photos by: Sin Broney
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn