Tuesday, November 10, 2026
Latest:

អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៨ពាន់បន្ថែមទៀតដល់សាធារណជន-​ APSARA National Authority Continues to Distribute More Than 8,000 Saplings to the Public- 26 June 2026

Share Post:

កូនឈើចម្រុះចំនួន ៨,៦៦២ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា​បន្តចែកចាយដោយឥតគិតថ្លៃជូនសាធារណជន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ កូនឈើទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តសុវណ្ណបទុម ក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក សាន ពុទ្ធា គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ពាក់ស្នែង ចំនួន៦៧០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវ និងក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម គ្រញូង៥០ដើម បេង១០០ដើម ក្ងោក២០០ដើម ចាមរី២០ដើម និងត្របែកព្រៃ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ស៊ិន អឺណាបុត្រ នាយខណ្ឌស្តីទី នៃខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅព្រៃសហគមន៍ ស្ថិតក្នុងឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ឈើទាល២០០ដើម និងផ្តៀក៣០០ដើម។

– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី ខេត សុខអេងនី លោក ស៊ុម សុមេធ លោក វ៉ែន ផានិត លោក ឡុច តុញ លោក អ៊ិត យូហឿត លោក ប៉ុយ ចំណិត លោក ឆាន គាន លោក ធុន ប៊ុនថុន លោក សាំ ផារ៉ា និងលោក ស្រេង សីហា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ២,៨៩២ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ស្រុកពួក ស្រុកស្វាយលើ ស្រុកវ៉ារិន ខេត្តសៀមរាប ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន ធ្នង់១,២៧០ដើម បេង៣៥០ដើម ច្រេស៨០ដើម គ្រញូង១៤០ដើម គគីរ៣៥០ដើម ឈើទាល២៥០ដើម ត្រសេក៥០ដើម អង្កាញ់៥០ដើម ចាមរី២៥០ដើម ព្កុល២ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន៤,១០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ​រស់នៅ​ក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១,២០០ដើម គ្រញូង៥០០ដើម ច្រេស៧០០ដើម បេង៣០០ដើម ឈើទាល៧០០ដើម ផ្តៀក២០០ដើម គគីរ២០០ដើម ពពេល២០០ដើម ក្ងោក៥០ដើម និងប្រាំតម្លឹង៥០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

The APSARA National Authority distributed a total of 8,662 saplings from 16 to 24 June 2026 to local authorities, Buddhist monks, private companies, and residents across Cambodia.

This initiative aims to encourage tree planting, strengthen environmental conservation, and promote public participation in protecting and restoring natural resources. Through these ongoing efforts, the APSARA National Authority continues to support the development of greener, healthier, and more sustainable communities throughout the country.

The saplings were distributed as part of the Authority’s ongoing environmental management and reforestation programs, which contribute to biodiversity conservation, ecosystem restoration, and long-term environmental sustainability.

Article and Photos by the Department of Water, Forestry and Infrastructure Management

Share:

Facebook
Twitter
Pinterest
LinkedIn