Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គឥដ្ឋលេខ៥ នៅខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង-APSARA National Authority Restores Brick Temple No. 5 West of Bakong Temple -​ 03 February 2026

Share Post:

អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៥ នៅកំពែងទី១ នាទិសខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល ត្រូវការសង្គ្រោះជាបន្ទាន់។

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ប្រាង្គលេខ៥ត្រូវជួសជុលជា២ដំណាក់កាល។ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ផ្តើមជួសជុលនៅជ្រុងខាងកើត និងខាងជើង ចាប់ពីខឿន និងជណ្តើរ មានទំហំ៩០ម៉ែត្រក្រឡា។ រីឯផ្ទៃជញ្ជាំង រហូតដល់កំពូលនៃប្រាង្គឥដ្ឋនេះមានទំហំ១៦០ម៉ែត្រក្រឡា ដោយត្រូវប្រើរយៈពេល៦ខែ។

ក្រុមការងារបានរើឥដ្ឋដែលពុកផុយចេញ ហើយដាក់ឥដ្ឋថ្មីជំនួស ពង្រឹងរចនាសម្ពន្ធឥដ្ឋឡើងវិញ សម្អាតកំណកដី បិទកំបោរបាយអនៅតាមចំណុចដែលមានប្រហោង ការពារជម្រាបទឹក ចៀសវាងរុក្ខជាតិដុះ និងការពារសត្វល្អិតកុំឱ្យចូលបំផ្លាញបន្តទៀត ដើម្បីរក្សាប្រាង្គនេះឱ្យមានភាពរឹងមាំបន្តទៀត៕

អត្ថបទ: យី សុថា

រូបភាព: ស៊ិន ប្រណី

The APSARA National Authority is undertaking the restoration of Brick Temple No. 5, located in the first enclosure west of Bakong Temple. The structure is in a severely deteriorated condition, requiring urgent restoration from its platform to the top.

According to Mr. Saray Kimhual, Head of the Conservation Team for the Roluos area, the restoration will be carried out in two phases. The first phase, scheduled for 2026, focuses on the east and north sides of the temple, including the platform and stairways, covering approximately 90 square meters. The total wall surface area up to the top of the temple is about 160 square meters, and the work is expected to take six months.

During the restoration, the team is removing decayed bricks and replacing them with new ones, reinforcing the brick structure, cleaning accumulated soil, sealing holes with mortar, and implementing measures to prevent water infiltration. Additional efforts include controlling plant growth and insects to prevent further damage and ensure the long-term stability of the monument.

Article by Yi Sotha
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn