ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃឈប់សម្រាកទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រជាពលរដ្ឋ ទេសចរជិតឆ្ងាយដែលមកពីបណ្ដាខេត្តរាជធានីផ្សេងៗ ដើរជាលក្ខណៈគ្រួសារ ដោយមានទាំងដូនចាស់ៗ និងកូនក្មេងមកជាមួយផងយ៉ាងច្រើនកុះករទស្សនានៅប្រាសាទអង្គរវត្ត។
រមណីយដ្ឋានអង្គរសូមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី អញ្ជើញមកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យអុំទូក។ សូមការធ្វើដំណើរកម្សាន្តប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា,ហាប់ គឹមអាន
On November 4, 2025, the first day of the Water Festival holiday, citizens and tourists from near and far — from provinces and the capital alike — came as families, with both the elderly and children, to visit the magnificent Angkor Wat.
The Angkor site warmly welcomes national and international visitors from around the world to celebrate and enjoy the Water Festival. May everyone have a safe and joyful trip.
Article by Chhay Phanny
Photos by Yi Sotha and Hap Kim An
Translation by Net Phirun




