Wednesday, April 1, 2026
Latest:

សកម្មភាពក្រុមការងារសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា សម្រួលចរាចរណ៍ភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ នាថ្ងៃព្រះរាជពិធីបុណ្យអុំទូក APSARA National Authority’s Public Order Team Facilitates Tourist Traffic at Angkor Site During the Water Festival -​ 4 November 2025

Share Post:

ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទីមួយមានប្រជាពលរដ្ឋ ទេសចរជាតិនិងអន្តរជាតិ បានចូលមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។

ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗ ការចតយានយន្តដោយមានសណ្តាប់ធ្នាប់ល្អ ក្រុមការងារសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា សហការជាមួយប៉ូលីសចរាចរណ៍ កងរាជអាវុធហត្ថខេត្តសៀមរាប បានរួមគ្នាសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗដូចជា បរិវេណមុខប្រាសាទអង្គរវត្ត និងក្រុងអង្គរធំជាដើម។ សកម្មភាពនេះ ដើម្បីឱ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងទេសចរជាតិ- អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មានស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ កាលដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកម្តងហើយនឹងចង់មកម្តងទៀត៕

រូបភាព: យី សុថា / ក្រុមការងារសណ្តាប់ធ្នាប់

On the morning of November 4, 2025, the first day of the Water Festival, a large number of citizens as well as national and international tourists visited the Angkor site to celebrate the festive occasion.

To prevent congestion and ensure orderly parking, the Public Order Team of the APSARA National Authority, in cooperation with the Traffic Police and Siem Reap Provincial Police, worked together to facilitate traffic flow at key destinations such as the Angkor Wat Temple complex and Angkor Thom City.

This joint effort aimed to ensure that all visitors could enjoy a safe, smooth, and pleasant experience, leaving them with smiles and fond memories of their visit to the Angkor area—an experience that inspires them to return again in the future.

Photos by Yi Sotha / Public Order Team
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn