Wednesday, April 1, 2026
Latest:

ស្ពានតាអោង ឬតាអុង ជាស្ពានបុរាណវែងជាងគេទី៣ ក្នុងសម័យអង្គរ -Ta Ong Bridge: The Third-Longest Ancient Bridge from the Angkor Period -​ 01 August 2025

Share Post:

ស្ពានតាអោង ឬតាអុង ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣ តាមបណ្តោយដងផ្លូវបុរាណពីក្រុងអង្គរ ឆ្ពោះទៅបាកាណ ឬព្រះខ័នកំពង់ស្វាយ និងមានប្រវែងវែងទី៣ បន្ទាប់ពីស្ពានទ័ព និងស្ពានកំពង់ក្តី ដែលបានសាងសង់នៅសម័យអង្គរ។

ស្ពានតាអោង ត្រូវបានអាជ្ញាធរជាតិអប្សរា ជួសជុល ថែទាំចំនួន២ដំណាក់កាលរួចមកហើយ នាអំឡុងឆ្នាំ២០២១ /២០២២ ឱ្យស្ពានបុរាណសម័យអង្គរនេះ មានភាពរឹងមាំឡើងវិញ និងមានសុវត្ថិភាពពេលមានទឹកហូរខ្លាំងក្នុងរដូវវស្សានាពេលកន្លងមក៕

រូបភាព: លោក យី សុថា

Located in Chong Spean village, Khvav commune, Chi Kreng district of Siem Reap province, Ta Ong Bridge is the longest of the 23 ancient bridges along the historic road from Angkor to Bakan (Preah Khan Kampong Svay). It ranks as the third-longest ancient bridge from the Angkor period, following Toap Bridge and Kampong Kdei Bridge.

To preserve this important structure, the APSARA National Authority carried out restoration and maintenance work in two phases during 2021 and 2022. These efforts were aimed at reinforcing the bridge and ensuring safety, especially after it was affected by strong water currents during recent rainy seasons.

Photos by Yi Sotha
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn