Thursday, February 27, 2025
Latest:

ការធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ចប់ដោយជោគជ័យ-External Audit of the Environmental Management System-Angkor of the APSARA National Authority Completed -​ 27 February 2025

Share Post:

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានរៀបចំពិធីបិទសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA (Japan Quality Assurance) ក្រោយពីចុះពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរមណីយដ្ឋានអង្គរដោយផ្ទាល់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងគោលបំណងដើម្បីបញ្ជាក់ថាតើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តអនុលោមជាប្រចាំ ស្របតាមស្ដង់ដារដែរឬទេ? ដែលបានបញ្ចប់ការធ្វើសវនកម្មដោយជោគជ័យ។

ក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (YAMADA MAMORU) តំណាងស្ថាប័ន JQA និងជាសវនករ ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន រួមទាំងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។

លោក ម៉ាម៉ូរុ យ៉ាម៉ាដា ធ្វើបទបង្ហាញក្រោយពីធ្វើសវនកម្មរយៈពេល៣ថ្ងៃមកនេះ បានលើកឡើងថា គឺពុំមានប្រទះឃើញភាពមិនអនុលោមនៅលើកនេះ។ ដូច្នេះ ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅតែបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា បានកំណត់នូវពាក្យគន្លឹះមួយថា គោលដៅបៃតង (Green Destination)។ មានសកម្មភាពជាច្រើនទាក់ទងនឹងគោលដៅបៃតង មានការដាំដើមឈើ ផលិតជីកំប៉ុស្ដិ៍ និងការថែរក្សាទឹកជាដើម។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ការតាំងចិត្តរបស់ថ្នាក់ដឹកនាំចំពោះការបន្តនិងផ្តល់នូវការគាំទ្រសព្វបែបយ៉ាងដើម្បីឱ្យកិច្ចការនេះប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តមបន្តថា នៅពេលបច្ចុប្បន្នយើងសង្កេតឃើញថា មានកិច្ចការជាច្រើនដែលអាជ្ញាធរជាតិអប្សរា បានធ្វើ ហើយជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរា កំពុងស្ថិតនៅក្នុងភាពមមាញឹក លើកិច្ចការអភិរក្ស ទាំងកិច្ចការបរិស្ថាន និងទេសចរណ៍ ហើយទាំងថ្នាក់ដឹកនាំ ក្រុមការងារទទួលបន្ទុកមិនរាថយលើកិច្ចការងារទាំងនោះដែរ ដែលចំណុចនេះឯកឧត្តម ឡុង កុសល បានលើកទឹកចិត្ត សូមផ្តល់នូវថាមពលដើម្បីគាំទ្រលើកិច្ចការងារនេះដើម្បីឱ្យការងារបានសម្រេចបានលទ្ធផលល្អប្រសើរដូចក្នុងឱកាសនេះ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

On February 27, 2025, the APSARA National Authority held a closing ceremony for the external audit of its ISO 14001:2015 Environmental Management System. This audit was conducted by the Japan Quality Assurance (JQA) and involved a thorough assessment of various departments within the APSARA National Authority, as well as a direct inspection of the Angkor site over three days, from February 25 to 27, 2025. The primary goal of the audit was to ensure that the Environmental Management System-Angkor remains compliant with established standards.

The event was presided over by H.E. Mr. Long Kosal, Deputy Director-General, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority. Also present were H.E. Mr. Sok Leakhena, Director of the Environmental Management System Unit, Mr. Yamada Mamoru, the JQA representative and auditor, along with various leaders and heads of departments, including environmental promoters from relevant units.

Following the three-day audit, Mr. Yamada Mamoru presented his findings, stating that no non-compliance issues were identified during the review. He confirmed that the environmental management system at the APSARA National Authority continues to be implemented effectively. He also highlighted that the leadership has embraced the concept of a “Green Destination,” which encompasses numerous initiatives such as tree planting, fertilizer production, and water conservation.

H.E. Mr. Long Kosal expressed the leadership’s commitment to ongoing support for these initiatives to enhance their effectiveness. He noted that the APSARA National Authority is actively engaged in various conservation efforts related to both environmental protection and tourism. He encouraged all heads and working groups involved to maintain their momentum in these endeavors, emphasizing the importance of continued energy and dedication to achieve positive results.

Article by Yi Sotha
Photos by Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn