Tuesday, December 24, 2024
Latest:

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ-The APSARA National Authority has successfully completed the renovation of Wat Damnak’s Vihara- 19 November 2024

Share Post:

វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។  ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លងមក  បច្ចុប្បន្នគឺបានរួចរាល់១០០ភាគរយហើយ។

អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមំាថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕
អត្ថបទ​និង​រូបភាព៖ នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

Wat Damnak Pagoda situated along the Siem Reap River, directly across from the Old Market in Wat Damnak Village, Sangkat Sala Kamroeuk, Siem Reap City, Siem Reap Province. This renovation marks the first significant update to the Vihara in a century.

The APSARA National Authority expresses strong optimism that this newly renovated Vihara will effectively serve its intended purposes for the local Buddhist community. It is expected to facilitate participation in festivals and allow monks to carry out their duties within the pagoda. Additionally, the Vihara will play a role in educational and research initiatives aimed at preserving Cambodia’s ancient heritage. The Authority also anticipates that the site will attract tourists, providing them with opportunities to explore and learn about the region’s rich cultural history beyond the famous ancient temples.

Article and Photos: Department of Land Management, Urban Heritage and Community 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn