Friday, December 27, 2024
Latest:

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤-APSARA National Authority Holds Workshop on Implementation of Environmental Plan for Angkor 2024- 12 November 2024

Share Post:

នាព្រឹកថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលសន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានបើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរា។

អង្គសិក្ខាសាលា ដែលរៀបចំឡើងដោយអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរានេះ ក្នុងគោលបំណងដើម្បី៖ ផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។ ដោយផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា អង្គរនិងបរិស្ថាន តួនាទីនិងភារកិច្ចនៃភ្នាក់ងារសណ្តាប់ធ្នាប់ប្រាសាទដែលកំពុងអនុវត្ត កិច្ចការសាងសង់និងជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរជាដើម។

ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ក្នុងមួយឆ្នាំអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការបរិស្ថានដើម្បីតំបន់អង្គរនេះចំនួន៤លើក ដោយក្នុងមួយលើកតម្រូវឱ្យមានសិក្ខាមចំនួន១០០នាក់ មកពីនាយកដ្ឋានទាំង៨ចំណុះឱ្យអាជ្ញាធរជាតិអប្សរាចូលរួម។
ឯកឧត្តមក៏បានបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានបែបស្តង់ដាអន្តរជាតិISO14001 ដែលអាជ្ញាធរជាតិអប្សរា យកមកអនុវត្តតាំងពីឆ្នាំ2003មកនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កិច្ចការអភិរក្សនិងលើកតម្លៃរមណីយដ្ឋាន-អង្គរ។ មិនចំពោះតែផ្ទៃក្នុងអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ យើងក៏នៅបានផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋ បណ្តាស្ថាប័ននិងអង្គភាពជុំវិញខេត្តផងដែរ។ ហើយយើងនឹងនៅតែបន្តធ្វើជាប់ជាប្រចាំទៀតផង៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន

On the morning of November 12, 2024, the Angkor Conference Hall hosted a workshop focused on the implementation of the Environmental Plan for Angkor 2024. The event was chaired by H.E. Mr. Sok Leakena, representing H.E. Dr. Hang Peou, the Director General of the APSARA National Authority, and attended by trainees from eight subordinate departments within the authority.

Organized by the Environmental Management-Angkor Unit, the workshop aimed to disseminate information and provide guidance on the use of the Angkor Environmental Management System Handbook. The primary objective was to enhance awareness of environmental management activities across various departments and promote active participation in environmental protection initiatives in the Angkor region. Key topics of discussion included the interconnection between Angkor and environmental conservation, as well as the roles and responsibilities of public order agents working on-site.

H.E. Mr. Sok Leakena emphasized that the APSARA National Authority organizes four workshops annually dedicated to implementing the environmental plan for the Angkor area, with each session accommodating 100 participants from its eight departments. He also highlighted the significance of the ISO 14001 international standard environmental management system, which has been in place since 2003, underscoring its importance for the conservation and promotion of Angkor. The APSARA National Authority not only implements these standards internally but also disseminates information to local communities, institutions, and units throughout the province, with plans to continue these efforts regularly.

Article: Office of Communication 
Photos: Hab Kim An 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn