Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត-APSARA National Authority to restore and strengthen the southern central stairs and Naga balustrade on the ground floor of the Angkor Wat- 16 July 2024

Share Post:

ការងារជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគផ្នែកខាងលិចជាន់ផ្ទាល់ដីនៃជណ្តើរកណ្តាលនៅទិសខាងត្បូងប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលគ្រឹះខឿនស្រុត និងថ្មក្រៀកហែកបានរួចរាល់ ហើយបន្តជួសជុលខឿនទ្របង្កាន់ដៃនាគស្រទាប់ខាងលើដែលរអិលចេញពីគន្លងដើម ដើម្បីរៀបបង្កាន់នាគឱ្យត្រូវតាមទីតាំងដើម។

លោក សយ សុភារិន្ទ ភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា ក្រោយពីបញ្ចប់ការជួសជុលគ្រឹះខឿន ក្រុមការងារបន្តជួសជុលខឿនបង្កាន់ដៃនាគស្រទាប់ខាងលើរអិលចេញពីគន្លងដើម ដោយត្រូវសម្អាតដីស្អុយ និងរៀបចំថ្មខឿនផ្នែកដែលងាកចេញ ហើយរៀបបង្កាន់ដៃនាគឱ្យមានលំនឹងឡើងវិញ។

លោក សុភារិន្ទ បន្តថា បង្កាន់ដៃនាគ ដែលត្រូវជួសជុលមានប្រវែង១៦ម៉ែត្រ ទាំងជើងទម្រនាគ ជើងទម្របង្កាន់ដៃនាគ និងដងខ្លួននាគរងការខូចខាតដោយអន្លើ ទាមទារឱ្យមានការជួសជុលពង្រឹង និងបន្ថែមថ្មថ្មីនៅតាមកន្លែងដែលបាត់បង់ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរាប់រយឆ្នាំតទៅមុខទៀត៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

The restoration efforts led by the APSARA National Authority to restore and strengthen the southern central stairs and Naga balustrade on the ground floor of Angkor Wat are truly commendable. The meticulous work being done to repair and rebalance the Naga balustrade, ensuring it is returned to its original position, showcases a dedication to preserving the historical integrity of this iconic site.

Mr. Soy Sophearin, Head of the Angkor Wat restoration site, said that after completing the restoration of the foundation, the team continued to repair the Naga balustrade that slipped out of the original position by cleaning the dirt and preparing the stone to rebalance the balustrade.

Mr. Sophearin added that the Naga balustrade was 16 meters long. The extensive repairs, reinforcement, and addition of some new stones to the Naga balustrade are essential steps in ensuring that this significant structure remains intact for generations to come. The focus on long-term durability speaks to the importance of safeguarding Angkor Wat’s cultural heritage for hundreds of years.

Article: Yi Sotha
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn