Saturday, December 28, 2024
Latest:

ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៦ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា- The Board of Directors of APSARA National Authority held the first meeting of the 6th mandate under the high presidency of H.E. Dr. PHOEURNG Sackona-29 May 2024

Share Post:

នៅព្រឹកថ្ងៃពុធ​ ៧រោច​ ខែពិសាខ​ ឆ្នាំរោង​ ឆស័ក​ ព.ស.​ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៤​ នាសាលប្រជុំព្រះវិហារ​ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌និងវិចិត្រសិល្ប:​ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា​ អណត្តិទី៦​ លេីកទី១​ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ លោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ឯកឧត្តម អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោកប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញជាច្រើនរូប។ កិច្ចប្រជុំបានផ្តោតទៅលើការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមឆ្នាំ២០២៤ ព្រមទាំងផ្តល់នូវដំណោះស្រាយគន្លឹះដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរជាតិអប្សរាទាំងមូល៕

On 29 May 2024, at the Preah Vihear meeting hall, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority chaired the first meeting of the 6th mandate of the Board of Directors of APSARA National Authority with the participation of the Secretary of State, Under Secretary of State of the relevant ministries, the Director General of APSARA National Authority, Director General of Angkor Enterprise, Deputy Governor of Siem Reap Province, Deputy Director General of APSARA National Authority, Department Directors and many professional officials.

The meeting focused on the work achieved by the APSARA National Authority in 2023, reviewing the work progress and challenges in 2024, as well as providing key solutions to promote and increase the work efficiency of the APSARA National Authority.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn