Saturday, July 27, 2024
Latest:

សិស្សានុសិស្សមកពីសាលារៀនចំនួន៣ ក្នុងតំបន់អង្គរទទួលបានកាបូបរៀនពីអាជ្ញាធរជាតិអប្សរា- Students from three primary schools in the Angkor area receive school bags from the APSARA National Authority-29 May 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នាបរិវេណសាលាបឋមសិក្សាគោកគ្រើល ស្ថិតនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) បានប្រារព្ធកម្មវិធីសងទៅសង្គម ដោយមានចែកកាបូបសិក្សា ដល់សិស្សពូកែ និងសិស្សក្រីក្រ ចំនួន៥០នាក់ មកពីសាលារៀនចំនួន៣ ស្ថិតក្នុងតំបន់អង្គរ មានសាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាគោកគ្រើល។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម សុខ លក្ខិណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកនាយកសាលាបឋមសិក្សាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្នុងតំបន់ និងសិស្សានុសិស្សផងដែរ។

ចំពោះការផ្តល់កាបូបរៀនដល់សិស្សពូកែ និងសិស្សក្រីក្រ នៅក្នុងសាលាបឋមសិក្សាទាំង៣នេះ គឺជារង្វាន់លើកទឹកចិត្ត ក្នុងការខិតខំសិក្សារៀនសូត្រ និងសកម្មភាពរបស់ក្មួយៗសិស្សានុសិស្សដែលជាក្រុមការងារបរិស្ថានរបស់សាលារៀន។

សូមជម្រាបថា សកម្មភាពទាំងនេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីចែកសម្ភារសិក្សា ព្រមទាំងកង់ជាដើមដល់សិស្សានុសិស្ស ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក រដ្ឋ ផល្លីន

On 29 May 2024, the APSARA National Authority, in partnership with Japan Quality Assurance (JQA), organized a program to support the community by distributing school bags to 50 exceptional and underprivileged students from three primary schools in the Angkor area. The schools included Trapeang Svay Primary School, Daun Ov Primary School, and Kork Kreul Primary School.

The event was attended by H.E. Mr. Sok Leakena, a representative, H.E. Dr. HANG Peou, the Director General of APSARA National Authority, Mr. Phorn Phalla, the Director of the Department of Administration and Personnel, as well as staff members of APSARA National Authority, school principals, teachers, local authorities, and students.

The distribution of school bags aimed to recognize and reward the hard work, dedication, and involvement of the students who are part of the schools’ environmental teams.

It is worth mentioning that this is not the first time that the APSARA National Authority has organized such a ceremony to provide educational materials and bicycles to students in the Angkor area.

Article: Department of Research, Training, and Communication
Photos: Rath Phallin

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn