Monday, November 25, 2024
Latest:

បុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរជិត១៤ម៉ឺននាក់ដើរកម្សាន្តរមណីយដ្ឋានអង្គរ -Chinese-Vietnamese New Year: Nearly 140,000 tourists visited the Angkor site- 12 February 2024

Share Post:

នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ១៣៧,៦៩០នាក់។

តាមរបាយការណ៍សកម្មភាព និងចំនួនទេសចរដើរកម្សាន្តតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌បានបង្ហាញថា នៅថ្ងៃទី៩ ទេសចរជាតិ-អន្ដរជាតិដើរកម្សាន្តតាមប្រាសាទសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ មានចំនួន ២៨,៩១៥នាក់ ចំណែកថ្ងៃទី១០ មានចំនួន៤៦,៣៧១នាក់ និងថ្ងៃទី១១ មានចំនួន ៦២,៤០៤នាក់។ ក្នុងនោះ ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងបន្ទាយស្រី ដែលមានទេសសចរទៅកម្សាន្តច្រើនជាងគេ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌

uring the three-day Chinese-Vietnamese New Year from 9-11 February 2024, a total of 137,690 national and international tourists visited the Angkor site.

According to the report of the Department of Tourism Development and Culture, the number of tourists visiting the temples in Angkor site, on the 9th, was 28,915 national and international tourists visiting main temples at the Angkor site, while on the 10th, there were 46,371 people, and on the 11th there were 62,404 people. Among all the temples, Angkor Wat, Bayon, Ta Prohm, and Banteay Srei, are the most visited destinations.

Article and Photos: Department of Tourism Development and Culture

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn