ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលពង្រឹងខឿនរួតទី១របស់ប្រាសាទបាយ័ន នាជ្រុងខាងកើតឆៀងខាងត្បូង ដោយសារតែខឿននោះ បានរំកិលស្រុត ថ្មកម្រាលហែកក្រៀកមិនមានលំនឹងជាដើម។
បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក លឹម ហាក់ ឱ្យដឹងថា ការជួសជុលពង្រឹងខឿនប្រវែងជាង១០ម៉ែត្រ ចាប់ផ្តើមតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្នែកខ្លះរបស់ខឿនបានរំកិល និងស្រុត កម្រាលថ្មភក់មានសភាពរំកិលខុសពីទីតាំងដើមហើបខ្ពស់ទាបមិនស្មើគ្នា បាត់បង់សោភ័ណភាព។
ក្រុមការងារនឹងត្រូវចំណាយពេលជាច្រើនខែ ដើម្បីជួសជុលខឿនរបស់ប្រាសាទបាយ័ននៅចំណុចជ្រុងខាងត្បូងឈៀងខាងកើតនេះ ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ ព្រមទាំងអាចជួយសម្រួលដល់ដំណើរភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យងាយស្រួលដើរឆ្លងកាត់ និងមានសុវត្ថិភាពផង៕
អត្ថបទ និងរូបភាព៖ យី សុថា និងក្រុមការងារជួសជុលខឿនជាន់ទីមួយនៃប្រាសាទបាយ័ន
The team of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is preparing to repair and strengthen the first terrace platform of the Bayon Temple in the southeast corner that has collapsed and is unstable.
Lim Hak, technical staff of the Department of Conservation of Monuments and Preventive Archaeology, said that the renovation of the 10-meter-long platform started at the end of November 2023. Parts of the platform have moved and collapsed, the sandstone floor has shifted from its original position.
The team will spend months repairing the first terrace platform of the Bayon Temple in the southeast corner to be strong and beautiful again, as well as to facilitate national and international tourists to visit easily and safely.
Article and Photos: Yi Sotha and the restoration team at Bayon temple
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

