អ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២(តួទី១៣នៅទិសអាគ្នេយ៏ និងតួទី២២នៅខាងត្បូង) ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹក និងធ្វើការចងក្រៀក ទល់ទ្រ ផ្នែកដែលប្រេះហែកចេញពីគ្នាឱ្យមានលំនឹងឡើងវិញ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is restoring and reinforcing two brick temples (the 13th temple in the southeast and the 22nd temple in the south) in the area of the Bakong Temple’s second moat.
During the restoration work, the technicians collected the broken and decaying bricks, reassembled them, sealed the gaps to prevent water seepage, and bound the cracked parts together to stabilize them.
This is part of the conservation work that the APSARA National Authority conducts regularly to preserve these 1,000-year-old temples.
Article: Department of Research, Training, and Communication
Photos:Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរអាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកខាងជើងប្រាសាទអង្គរវត្ត-APSARA National Authority Reopens Angkor Wat’s Northern Pond to Visitors for Sightseeing and Photography -06 November 2026
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈប្រតិភូនៃកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie)



