Monday, November 25, 2024
Latest:

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំតាមដានអនុសាសន៍គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ APSARA National Authority holds a meeting to follow up on the recommendations of the ICC-Angkor – 30 June 2023

Share Post:

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំអំពីខ្លឹមសារអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីលោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ព្រមទាំងអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រី បុគ្គលិកបច្ចេកទេស ដើម្បីតាមដានរាល់អនុសាសន៍ដែលបានផ្តល់ជូន និងជំរុញការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត អង្គប្រជុំក៏បានជជែកវែកញែកអំពីអនុសាសន៍នីមួយៗ ដើម្បីឈ្វេងយល់ពីបញ្ហា ចម្ងល់ លទ្ធភាពក្នុងការអនុវត្ត និងរកវិធីដោះស្រាយបញ្ហានានា ដែលអាចនឹងកើតឡើងនៅតាមការដ្ឋាន។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះតែងតែធ្វើឡើងជាប្រចាំ ដើម្បីតាមដានរាល់ការអនុវត្តកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្ទៀងផ្ទាត់ភាពសមស្របទាំងលក្ខណៈបច្ចេកទេស ទាំងការអនុវត្តគម្រោង និងទាំងសម្ភារ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុ រិទ្ធី

On 30 June 2023, APSARA National Authority held a meeting to follow up on the recommendations of the 37th Technical Session of the ICC-Angkor chaired by H.E. Dr. HANG Peou, Director General of APSARA National Authority, and attended by Prof. Azedine BESCHAOUCH, Permanent Secretary of The ICC-Angkor, as well as the Deputy Director General, the Directors of the Department and the technical staff to monitor all the recommendations provided and promote the implementation of more effective work. In addition, the meeting also discussed each of the recommendations to understand the questions and feasibility of performance and find solutions to problems that may occur at the restoration site.

It should be noted that this meeting is always held to monitor all the implementation of conservation, repair, and sustainable development in the Angkor site, especially to verify the appropriateness of the technical specifications, project implementation, and materials.

Article: Mr. Yi Sotha
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn