Tuesday, November 26, 2024
Latest:

កិច្ចប្រជុំបច្ចេកទេសលើក៣៧ នៃគណៈកម្មាធិការ អាយ ស៊ី ស៊ី-អង្គរ នឹងរៀបចំប្រព្រឹត្តទៅ នាថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣-The 37th Technical Session of ICC-Angkor will be held on 12-13 June 2023- 11 June 2023

Share Post:

គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា សហប្រធានគណ:កម្មាធិការអន្តរជាតិ អាយ ស៊ី ស៊ី-អង្គរ លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌នៃស្ថានទូតបារាំង និងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន។

សូមបញ្ជាក់ថា គណៈកម្មាធិការ អាយ ស៊ីស៊ី-អង្គរ តែងតែរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួនពីរដងក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហ៊ុ រិទ្ធី

The 37th Technical Session of ICC-Angkor will be held on 12-13 June 2023

The International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) will hold its 37th Technical Session on 12-13 June 2023 at Sofitel Angkor Phokeethra Resort, Siem Reap.

The meeting is chaired by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, and co-chaired by Mr. Pierre VINCENT, Counselor for Cooperation and Cultural Affairs of the Embassy of France in Cambodia and Mr. Ichitomo TANINAI, Minister/Deputy Chief of Mission of the Embassy of Japan in Cambodia.

Please note that the ICC-Angkor always holds its Technical Session twice a year.

Article: Chhay Phanny
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn