ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា នៅខេត្តព្រះសីហនុ» លោកគ្រ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលានៃខេត្តព្រះសីហនុ ទូទាំងខេត្តព្រះសីហនុចំនួនប្រមាណជិត២ពាន់នាក់ បែងចែកជា៤ក្រុម ក្នុងមួយក្រុមចុះទស្សនកិច្ចសិក្សាចំនួន២ថ្ងៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសិក្សាស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងប្រាង្គប្រាសាទបុរាណនានា ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញ ធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមនីយដ្ឋានអង្គរ ជូនដល់គណៈប្រតិភូ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលានៃខេត្តព្រះសីហនុ ជាចំណេះដឹង និងស្វែងយល់កាន់តែច្បាស់ពីកិច្ចការពារបេតិកភណ្ឌ និងសមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
Under the theme “Together to promote education, youth, and sports in Sihanoukville”, nearly 2,000 teachers and the board of school management of Preah Sihanouk Province, were divided into four groups for a two-day visit to the Angkor site to learn about the cultural heritage and ancient temples from 16 to 27 March 2023, with the coordination of the APSARA National Authority to present the management, conservation, and sustainable development in the Angkor area to the delegation of teachers and the board of school management of Preah Sihanouk Province to understand about the heritage protection and achievements of the APSARA National Authority.
Article: Office of Communication
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

