នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នាបរិវេណ ភូមិទក្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អគ្គនាយក ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក មកពី០៨នាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង កែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា និងលោក រ័ត្ន ផល្លីន
On 21 March 2023, APSARA National Authority held the campaign on Trees and Grasses Planting For Preserving Angkor World Heritage Site in Taksin Tbong Village, Sangkat Kork Chak, Siem Reap City. The ceremony was presided over by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, Director General, Heads, and official- staff from eight departments of APSARA National Authority.
The campaign aimed to improve the vacant land that people have returned to the state to become a green area with trees and grasslands, which are an important protection for the temple and the benefit of mankind.
Article: Office of Communication
Photos: Phouk Chea and Rath Phallin
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនូន១៩៦៩ហិកតា-APSARA National Authority Supplies Water for 1,969 Hectares of Dry-Season Rice Fields- 26 January 2025
ក្នុងអំឡុងពេលដើមរដូវប្រាំងក្នុងខែមករានេះ អាជ្ញាធរជាតិអប្សរាបានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំង នៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១៩៦៩ហិចតា ទៅតាមទីតាំងដូចតទៅ៖