សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។
ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរ្តិ៍ដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភាឆ្នាំ២០២២មកដល់បច្ចុប្បន្ន។
ប្រធានក្រុមការងាររៀបចំពិព័រណ៌ និងជាមគ្គុទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោកគុន ផល្លី ឱ្យដឹងថាព្រះពុទ្ធបាទ បុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង២,១០ម៉ែត្រ ទទឹង១,១៥ម៉ែត្រ និងមានកម្ពស់៣១សង់ទីម៉ែត្រ។
លោកគុន ផល្លី មានប្រសាសន៍ឱ្យដឹងទៀតថា ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហមនិងទឹបទឹកមាសតាំងពីពេលកសាងមក។
តាមការសិក្សាស្រាវជ្រាវ បង្ហាញថាតាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទនិងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទៅទស្សនានៅអភិរក្សអង្គរឃើញថាពុទ្ធបាទនេះបានជួសជុលរួចរាល់ហើយ ទើបលោកជំទាវណែនាំឱ្យ ក្រុមអភិរក្សយកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជន ដើម្បីបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។
លោកគុន ផល្លី បានឱ្យដឹងទៀតថា នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាអាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន៥ ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។
ការទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ ក្រៅតែពីបានទស្សនាព្រះពុទ្ធបាទ ភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនផងដែរ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា
Preah Norodom Sihanouk-Angkor Museum is displaying the right Buddha Footprint statue, which weighs about three tons, for the public who wishes to research, study, and understand important information about religion, art, and history with events that took place more than 600-700 years ago in the Angkor area.
The right Buddha Footprint statue has been on display for almost a year, from May 2022 to the present.
Kun Phally, head of the exhibition team and guide at the Preah Norodom Sihanouk-Angkor Museum, said that the ancient sandstone Buddha Footprint was carved between the 14th and 16th centuries AD. It weighs about three tons and is 2.10 meters long, 1.15 meters wide, and 31 centimeters high.
Mr. Kun Phally added that the Buddha Footprint statue had been painted in black, red, and gold.
Studies show that in the past, the Buddha Footprint statue was considered by the Cambodian people an important object of worship for Theravada Buddhism and was kept at Angkor Wat in Thousand Buddha Gallary from the 14th century until 1985. Later, the sandstone Buddha Footprint was taken to be preserved and restored by the Angkor Conservation Team. Then, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, and President of the Board of APSARA National Authority visited the Angkor Conservation. Seeing that the Buddha Footprint statue had already been repaired, Lok Chumteav instructed the conservation team to bring this object to display for the public to learn about Khmer art, especially the post-Angkorian Buddha statues.
Mr. Kun Phally said that in the center of the Buddha Footprint statue, there are 108 different carvings, which are considered to be happiness.
Preah Norodom Sihanouk-Angkor Museum is located in Boeung Don Pa Village, Sangkat Slor Kram, Siem Reap City. The museum is open to national and international tourists from Tuesday to Sunday from 8:30 am to 4:30 pm. Contact: 063 763 575.
Article: Office of Communication
Photos: Phouk Chea
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ -APSARA National Authority Collaborates with HARDING University for Tree Planting Initiative in Angkor- 18 November 2024
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍