នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំមួយចំនួន បានទទួលស្វាគមន៍ និងអមដំណើរប្រធានាធិបតីអាល្លឺម៉ង់ ឯកឧត្តម ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ទស្សនកិច្ចផ្លូវការនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុលប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេស អាល្លឺម៉ង់ តាមរយៈ Cultural Preservation Programme of the German Federal Foreign Office។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ ក៏បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអាលឺម្ល៉ង់នៅប្រាសាទអង្គរវត្តផងដែរ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, ហ៊ុ រិទ្ធី
On 14 February 2023, H.E. Dr. Hang Peou, Director General of the APSARA National Authority, welcomed and accompanied H.E. Frank-Walter Steinmeier, Federal President of Germany, on an official visit to the Angkor site. At the same time, President Frank-Walter Steinmeier visited Angkor Wat, Bayon Temple, and Ta Prohm Temple, focusing on the restoration project of the temple sponsored by Germany through the Cultural Preservation Programme of the German Federal Foreign Office. During the visit, President Frank-Walter Steinmeier also gave an interview with the German press at Angkor Wat.
Article: Neang Samnang
Photos: Hap Kim An, Hum Rithy
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-The APSARA National Authority holds a blessing ceremony on the occasion of the Khmer New Year - 08 April 2025
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង រួមទាំងមន្រ្តី បុគ្គលិក កម្មករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ