Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការងារជួសជុលប្រាសាទតុបខាងលិច នាពេលដ៏ខ្លីខាងមុខ-APSARA National Authority to complete the restoration work of the West Top temple soon- 08 February 2023

Share Post:

ក្រុមមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច អោយរួចរាល់ក្នុងអំឡុងពេល៤ ឫ ៥ខែខាងមុខ។
ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សរ៍ទី១០មួយនេះ មានការលំបាកយ៉ាងខ្លាំងនិងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត៩០ភាគរយហើយ។ ដោយឡែកកិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី២ឡើងវិញ ដែលជាផ្នែកចុងក្រោយនៃការងារ គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។
បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ៖ បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះរួចរាល់ យើងនឹងធ្វើការជួសជុល ខឿនវិហារខាងមុខប្រាសាទបន្តទៀត។
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

APSARA National Authority in collaboration with the Nara National Research Institute for Cultural Properties of Japan is working to complete the restoration of the central tower of the West Top temple in the next four to five months.

The restoration of the West Top temple, built in the 10th century, was very difficult and time-consuming as many stones were lost and damaged. So far, almost 90% of the restoration work has been completed. The remaining work is to reassemble the second pediment, which is the last part of the work scheduled to be completed as soon as possible.
According to Mr. Lam Sopheak, the project coordinator of the Nara National Research Institute for Cultural Properties, after the renovation of the central tower, we will continue to restore the front platform of the temple as well.

Article: Office of Communication
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn