ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្លាប់ នៃអាជ្ញាធរជាតិអប្សរា តែងសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ យកចិត្តទុកដាក់លើភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមប្រាសាទនៃរមណីយដ្ឋានអង្គរ។
ការយកចិត្តទុកដាក់ទាំងនោះរួមមានជាអាទិ៍ ការទុកដាក់ និងប្រគល់សម្ភារដែលភ្ញៀវទេសចរបានភ្លេច ការជួយសង្រ្គោះបឋមកំឡុងពេលពួកគេរងរបួស និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ នេះសបញ្ជាក់ ពីការខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ ក្នុងការបម្រើ និងជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕
The tourism and public order agents of the APSARA National Authority always cooperate with the tourism police and the heritage protection police to take care of tourists who come to visit the temples of Angkor.
Those concerns include the handover of items that tourists have forgotten, providing first aid during their injuries and accidents, etc. These actions proved the high responsibility of the tourism agents in the temples to serve and promote tourism at the Angkor site to be better.
Share:
Our Latest News
សិក្ខាកាម៣០នាក់បញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌-30 Trainees Graduate from Capacity Development Course on Cultural Heritage- 11 October 2024
បន្ទាប់ពីសិក្សាទាំងទ្រឹស្តី និងការចុះកម្មសិក្សាផ្ទាល់នៅតាមភូមិបុរាណមួយចំនួននៅខេត្តសៀមរាបរួចហើយ សិក្ខាកាមសរុប៣០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយរំពឹងថានឹងយកចំណេះដឹងដែលសិក្សារួច ទៅចូលរួមអភិវឌ្ឍន៍ផលិតផលបេតិកភណ្ឌវប្បធម៌របស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។