Day: September 21, 2022

News 2022

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នាំយកទេយ្យទានប្រគេន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប-H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts, to bring the offerings to Venerable Pin Sem, Supreme Councilor, Member of the National Assembly of Buddism in the Kingdom of Cambodia, and Chief Monk of Wat Reachbo, Siem Reap-21 September 2022

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង បានអញ្ចើញក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទានមួយចំនួន ថ្វាយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១ ដែលជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ។

Read More
News 2022

ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២-Autumnal Equinox will arrive tomorrow, 22 September 2022-21 September 2022

Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។

Read More