Sunday, December 22, 2024
Latest:

កុដិឈើពីរខ្នងវ័យចំណាស់នៅវត្តព្រះព្រហ្មរ័ត្នប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល-Two old wooden dormitories in Preah Prohm Rath Pagoda enhanced their beautification after finishing the restoration-11 July 2022

Share Post:

កុដិឈើពីរខ្នងវ័យចំណាស់នៅវត្តព្រះព្រហ្មរ័ត្នប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល-Two old wooden dormitories in Preah Prohm Rath Pagoda enhanced their beautification after finishing the restoration-11 July 2022

Share Post:

គម្រោងជួសជុល និងអភិរក្សកុដិឈើបុរាណនៅវត្តព្រះព្រហ្មរ័ត្ន ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលកុដិឈើពីរខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងធ្លាក់បាក់ឱ្យល្អឡើងវិញ ព្រមទាំងជួសជុលពង្រឹងកែលម្អនៅតាមកន្លែងជាច្រើនទៀត ដូចជា ការជួសជុលជញ្ជាំង ជើងជញ្ជាំង តំបូលជាដើម និងផ្នែកសំខាន់នៃគ្រឿងបង្គុំសំណង់មួយចំនួនទៀតឱ្យរួចផុតពីហានិភ័យ និងរក្សាបាននូវភាពរឹងមាំឡើងវិញ។

សូមបញ្ជាក់ថា កុដិឈើចាស់នៅវត្តព្រហ្មរ័ត្ននេះ មានទទឹង១៣.៦៥ម៉ែត្រ បណ្តោយ ១៤.៧៨ម៉ែត្រ និងកម្ពស់៧.៧៧ម៉ែត្រ។ គោលបំណងនៃការងារជួសជុល និងអភិរក្សខាងលើ គឺដើម្បីឱ្យសំណង់កុដិឈើនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

Two old wooden dormitories in Preah Prohm Rath Pagoda enhanced their beautification after finishing the restoration

The restoration project of two old wooden dormitories in Preah Prohm Rath Pagoda, which received full funding and technical support from the APSARA National Authority, was completed on 11 July 2022.

Under the efforts and attention of the APSARA National Authority’s restoration team, the two wooden dormitories that are old, and dilapidated, have been restored. The restoration work focused on walls, footings, roofs, etc., and important parts of some construction components to avoid risks and maintain strength.

It should be noted that the old wooden dormitories in Preah Prohm Rath Pagoda are 13.65 meters by 14.78 meters, and 7.77 meters high. The purpose of this project is to make these old wooden dormitories continue to fulfill their role for the benefit of research and study, especially to preserve the ancient heritage and attract tourists to visit and find out more in addition to our ancient temples.

Article: Chhay Phanny
Photos: Department of Land and Habitat Management in Angkor Park

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn