ក្រុមជំនាញផ្នែកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារជ័យនៃអតីតក្រុងអង្គរធំ។ កិច្ចការងារនេះ ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ដល់បង្កាន់ដៃនាគ និងរចនាសម្ពន្ធខ្លោងទ្វារ។
ដើមឈើដែលបាន និងកំពុងកាត់ក្រីមែកមានចំនួន២ដើមរួមមាន ស្រឡៅ១ដើម និងស្ពង់១ដើម។ ចំណែកឯដើមឈើកំពុងដកហូតមាន ឈើទាល១ដើម ដែលស្ថានភាពដើមឈើនេះដុះទ្រេតខ្លាំងមកលើបង្កាន់ដៃនាគ ប្រព័ន្ធឬសចាក់ចូលក្នុងដីសើម ជ្រាយខ្លាំង ស្ថិតនៅជាបើមាត់កសិណខាងក្រៅកំពែង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
APSARA National Authority removes high-risked trees at Angkor Thom’s Victory Gate
Experts from the Department of Water, Forestry, and Infrastructure Management of the APSARA National Authority, is taking emergency measures against trees that pose a high risk at Angkor Thom’s Victory Gate. The work is being done to ensure the safety of tourists, avoid accidents that endanger lives, and prevent further damage to the temple structures.
The trees that are removed and pruned, including the dead trees, have so many branches growing near the temple.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន-APSARA National Authority Meets with the Chinese Academy of Social Sciences - 26 March 2025
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន ដែលដឹកនាំដោយ ឯកឧត្តម Zhen Zhanmin អនុប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន។