Saturday, December 28, 2024
Latest:

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប៉មឥដ្ឋទី១៥ ប្រាសាទប្រែរូប-APSARA National Authority restoring the 15th brick tower of the Pre Rup temple-05 July 2022

Share Post:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលតួប៉មឥដ្ឋទី១៥ ស្ថិតនៅជាន់ទី២ផ្នែកពាយ័ព្យនៃប្រាសាទប្រែរូប ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២ មកនោះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ និងជួសជុលពង្រឹងរចនាសម្ពន្ធថ្មបាយក្រៀមផ្នែកខាងក្រោម។ ការងារជួសជុលនេះត្រូវប្រើពេល១ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នាដើមឆ្នាំ២០២៣ខាងមុខ។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

APSARA National Authority restoring the 15th brick tower of the Pre Rup temple

The APSARA National Authority’s restoration team is restoring the 15th dilapidated brick tower on the second platform in the northwest.
In the restoration work, which began in March 2022, the technicians carried out two main tasks: restoring the dilapidated brick tower and the lower laterite structure below. This renovation project will take one year and is scheduled to complete in early 2023.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn