កូនឈើចម្រុះចំនួន៦,៣៥០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន-APSARA National Authority distributed 6350 mixed saplings to the public-07 July 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

កូនឈើចម្រុះចំនួន ៦,៣៥០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាប្រគេន និងចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ ការប្រគេន និងចែកចាយរួមមាន៖

– ប្រគេនកូនឈើជូនព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង៣០០ដើម និងច្រេស២០០ដើម។

– ប្រគេនកូនឈើជូនព្រះតេជគុណ ថូ ធូរស់ ព្រះចៅអធិការវត្តប្រាសាទរាជាសំរោង និងជាព្រះវិន័យធរគណខេត្តឧត្តរមានជ័យ ចំនួន២,៥០០ដើម ដើម្បីយកទៅដាំក្នុងពិធីរុក្ខទិវានៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៣០០ដើម បេង២០០ដើម ច្រេស២០០ដើម គគីរ៣០០ដើម ឈើទាល៣០០ដើម ត្រយឹង១០០ដើម ពពេល១០០ដើម ស្ពង់១៥០ដើម សំរោង១៥០ដើម និងរំដួល២០០ដើម។

– ប្រគេនកូនឈើជូនព្រះធម្មបាលោ សាន សប្បាយ ព្រះចៅអធិការវត្តវិសុទ្ធិមគ្គ ហៅភិនរិទ្ធារាម ចំនួន១,៥០០ដើម ដើម្បីយកទៅដាំលើដីទំនេរក្នុងបរិវេណវត្តនេះ ត្រូវនឹងថ្ងៃបុណ្យផ្កាប្រាក់សាងសង់សាលាលោកកុត្តរធម៌ ស្ថិតក្នុងភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម គគីរ២០០ដើម ឈើទាល២០០ដើម ផ្តៀក២០០ដើម សំរោង៥០ដើម ត្រសេក៥០ដើម និងរំដួល២០០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងផ្នែកផ្សេងៗនៃអាជ្ញាធរជាតិអប្សរា ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅលំអតាមផ្លូវក្បែរខ្លោងទ្វារតាកាវ និងក្នុងបរិវេណទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។ កូនឈើទាំងនោះរួមមាន ធ្នង់១៦០ដើម គគីរ៩០ដើម និងក្ងោកធំ២៥០ដើម។

– ផ្តល់កូនឈើជូនកញ្ញា យឿម ស៊ីន ប្រធានគម្រោងអប់រំនៃក្រុមយុវជនកម្ពុជា ខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវិទ្យាល័យក្រឡាញ់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឥន្ទនេល៣០០ដើម និងឈើទាល២០០ដើម។

– ផ្តល់កូនឈើជូនលោក យិន វាសនា ជានិពន្ធនាយកគេហទំព័រសារព័ត៌មានអរគុណសន្តិភាព ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីតំបន់ទេសចរណ៍ថ្មរូង ស្ថិតក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៣០ដើម បេង៣០ដើម គគីរ២០ដើម ឈើទាល៥០ដើម និងរំដួល២០ដើម ។

– ផ្តល់កូនឈើជូនលោក យឿន គឹមយុក ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន អង្កាញ់១០០ដើម និងរំដួល៥០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

A total of 6350 mixed saplings were distributed to the public by APSARA National Authority from 27 June 2022 to 05 July 2022. The saplings had been distributed to local authorities, monks as well as the local people.

Article and Photos: Department of Forestry, Cultural Landscapes, and Environment

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn