Share Post:

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបន្តចែកចាយកូនឈើចម្រុះជិត៦ពាន់ដើមទៀតដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីយកទៅតាមទីវត្តអារាម សាលារៀន និងដីចម្ការផ្ទាល់ខ្លួន។ល។ កូនឈើដែលបានប្រគេន និងផ្តល់ជូននៅពេលនេះរួមមាន៖
– ប្រគេទកូនឈើជូនព្រះរតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសង្ឃមណ្ឌលបរិស្ថាន ស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងចែកតាមវត្តអារាម សាលារៀននានាក្នុងខេត្តប៉ៃលិន។ កូនឈើទាំងនោះរួមមាន ឈើទាល៥០០ដើម គគីរ៥០០ដើម គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម ថ្កុល៣០០ដើម និងរំដួល២០០ដើម។
– ប្រគេទកូនឈើជូនភិក្ខុកល្យាណធម្មោ ឡុច ប៊ុនឡាំង ព្រះវិន័យធរអនុគណស្រុកចុងកាល់ ចំនួន៥០០ដើម ដើម្បីយកទៅដាំក្នុងធម្មយាត្រាពិធីដាំកូនឈើនៅព្រៃសង្ឃសហគមន៍រុក្ខវ័ន ស្ថិតនៅខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង២០០ដើម និងរំដួល១០០ដើម។
– ផ្តល់កូនឈើជូនលោក ហុង អេងដា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំលម្អនៅតាមផ្លូវក្នុងភូមិត្រុំខាងជើង ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០ដើម គ្រញូង២០ដើម និងបេង១០ដើម។
– ផ្តល់កូនឈើជូនលោក ហ៊ុយ បួយ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៦០ដើម ដើម្បីយកទៅដាំនៅក្នុងបរិវេណវត្តពង្ររង្សី ស្ថិតនៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១៥ដើម ធ្នង់១៥ដើម បេង១៥ដើម និងស្តៅ១៥ដើម។
– ផ្តល់កូនឈើជូនលោក សុស ប្រាហ៊ីម ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៤០០ដើម ដើម្បីយកទៅដាំលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម និងឈើទាល១០០ដើម។
– ផ្តល់កូនឈើជូនលោក លេខ លឿន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០ដើម ដើម្បីយកទៅដាំនៅស្រុកកំណើត ក្នុងខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង១០ដើម និងច្រេស១០ដើម។
– ផ្តល់កូនគ្រញូងចំនួន៣០០ដើម ជូនលោក ខៀវ ណារ៉េត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
– ផ្តល់កូនឈើជូនតំណាងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ចំនួន១,៦០០ដើម ដើម្បីយកទៅដាំនៅជុំវិញរោងចក្រផលិតទឹករ៉ែធម្មជាតិអូគូលែន ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម ធ្នង់៤០០ដើម បេង៤០០ដើម និងច្រេស៤០០ដើម។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
APSARA National Authority distributed 5950 mixed saplings to the public
A total of 5950 mixed saplings were distributed to the public by APSARA National Authority from 01 to 14 June 2022. The saplings had been distributed to local authorities, monks as well as the local people.
Article and Photos: Department of Forestry, Cultural Landscapes, and Environment
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

