គម្រោងជួសជុលខ្លោងទា្វរខាងកើតប្រាសាទតាព្រហ្ម បានប្រមាណ២០ភាគរយហើយ-Ta Prohm temple’s east gate restoration project is about 20% completed-14 June 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ២០ ភាគរយ ហើយ ដែលកិច្ចការជួសជុល អភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។

លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២ ដោយជួសជុលខ្លោងទ្វារទិសខាងកើត។

លោក ចាន់ ឡាយ ឱ្យដឹងទៀតថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានច្រើនដំណាក់កាល ដូចជាសិក្សាពីទ្រង់ទ្រាយដើមរបស់ខ្លោងទ្វារ ដើម្បីជួសជុលឱ្យស្របតាមលំនាំដើមឡើងវិញ ស្វែងរកថ្មដែលបាត់ មករៀបនៅកន្លែងដើមវិញ ឬក៏ត្រូវបន្ថែមថ្មថ្មីចំពោះទីតាំងដែលចាំបាច់ទ្រទំងន់ និងការជំនួសថ្មថ្មីចំពោះថ្មណាដែលពុកផុយខូចខាតជាដើម។ បន្ថែមលើការងារជួសជុល ក្រុមការងារក៏ត្រូវធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា សិក្សាសម្រង់ប្លង់ ស្វែងរកថ្ម រើថ្ម ពង្រឹងគ្រឹះ ផ្គុំសាកល្បង និងរៀបឱ្យត្រូវកន្លែងដើមវិញ តាមរយៈបច្ចេកទេសអាណាស្ទីឡូ (anastylosis)។
គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ហើយរហូតមកដល់ពេលនេះ ការងារជួលជុល គឺបានសម្រេចប្រមាណ២០ភាគរយ។

ក្រុមការងារជួសជុល ក៏សូមការយោគយល់ អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទតាព្រហ្ម ចំពោះការបិទវង់ទស្សនាមួយចំនួន ដោយសារតែកំពុងដំណើរការជួសជុល ដែលធ្វើឱ្យកន្លែងខ្លះត្រូវបង្វាងផ្លូវទស្សនា និងផ្នែកខ្លះទៀតត្រូវដោះដូរភ្លាមៗតាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតជាយថាហេតុនោះ៕

អត្ថបទ និងរូបភាព: លោក យី សុថា

Ta Prohm temple’s east gate restoration project is about 20% completed

The restoration project of Ta Prohm’s east gate, which started in January 2022, has so far achieved about 20 percent under the APSARA National Authority and the Indian archaeological team.

Mr. Chan Lay, Project Manager, said that the east gate of Ta Prohm was in a state of disrepair and badly damaged, with some stones collapsing, which required emergency work by the APSARA National Authority and the Indian archaeological team. After receiving recommendations from the ICC-Angkor’s experts, we start to restore Ta Prohm in the second phase by restoring the east gate.

Mr. Chan Lay added that the restoration of Ta Prohm’s east gate is in several stages, such as studying the original shape of the gate, finding the missing stones, putting it back in its original place, or adding new stones to necessary parts to support the weight and replace the decayed stones with new ones. In addition to the restoration work, the team also conducts archaeological excavations and studies as well as reinforcement of foundations, testing, and repositioning through anastylosis techniques.
This restoration project is scheduled to finish in 2023, and so far the restoration work is about 20 percent completed.

The restoration team would also like to ask for the understanding and tolerance of the Cambodian people and tourists who visited Ta Prohm for the closure of some visiting circuits due to the restoration process, which makes some places to be blocked according to the actual situation to avoid the risk that may occur eventually.

Article and Photos: Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn