លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែឧសភា ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន១២៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២៩សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន០៦សំណើ ស្រុកអង្គរធំបានចំនួន០៥សំណើ ស្រុកពួកបានចំនួន០៥សំណើ និងក្រុងសៀមរាបបានចំនួន០៨សំណើ ស្រុកបន្ទាយស្រី០៥សំណើ សរុបចំនួន២៩សំណើ។
ក្រុមការងារសហគមន៍បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។
គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍
In May of 2022, APSARA National Authority’s Community team granted permission of 29 cases for home renovation in Angkor Park.
In May of 2022, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.
According to the report of the community team, the permissions were six cases in Prasat Bakong district, five cases in Angkor Thom district, five cases in Pouk district, eight cases in Siem Reap City, and five cases in Banteay Srei district.
Please note that all house renovation requests are free of charge.
Article: Mr. Yi Sotha
Photos: APSARA National Authority’s Community Team
Share:
Our Latest News

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ចូលរួមពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត-H.E. Dr. Hang Peou, Director-General of the APSARA National Authority, Attends Prayer Ceremony for Angkor Sankranta Event - 09 March 2025
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។