អាជ្ញាធរជាតិអប្សរារៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ-APSARA National Authority to hold a special training course for Siem Reap-Angkor tour guides-08 June 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ជូនមគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន៦៥នាក់ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា វគ្គវិក្រិតការនេះក្នុងគោលបំណងចម្បងចំនួន២។ ទី១ ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីនៅតំបន់សៀមរាប-អង្គរទៅដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ព្រោះថា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍អាចត្រូវចាត់ទុកជាទូតដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ។ ទី២ ចង់ឱ្យអ្នកមគ្គុទ្ទេសក៍ទេសចរណ៍សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រសាសន៍ថា វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ពិតជាមានសារសំខាន់ណាស់សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀតដល់មគ្គុទេសក៍ទេសចរណ៍របស់យើងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មីមកទស្សនាសៀមរាប-អង្គរយើង បន្ទាប់ពីជំងឺកូវីដ១៩មានភាពស្ងប់ស្ងាត់ និងផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងខិតខំគ្រេបយកចំណេះដឹងថ្មីៗតាមរយៈវគ្គវិក្រិតការនេះ។

អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលស្ថិតនៅក្នុងបរិបទការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ បានកែលម្អសោភ័ណភាពនៅបរិវេណប្រាសាទសំខាន់ៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេស ពង្រីកការងារស្រាវជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ ដែលអាចផ្តល់ជាចំណេះដឹងបន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៍ដែលជាអ្នកនាំសារសំខាន់ក្នុងការផ្តល់ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរ ទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដពីអង្គរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី

APSARA National Authority to hold a special training course for Siem Reap-Angkor tour guides

APSARA National Authority in collaboration with the Ministry of Tourism to organize a special training course for Siem Reap-Angkor tour guides for 65 participants from 07 to 16 June 2022. The opening ceremony is presided by H.E Mr. Pak Sokhom, Secretary of State, Representative of H.E Dr. Thong Khon, Minister of Tourism, and H.E Dr. Hang Peou, Director-General of APSARA National Authority.

H.E Dr. Hang Peou said that this training course has two main purposes. First, share knowledge and introduce new tourism products in the region of Siem Reap-Angkor to tour guides, because they can be considered the most influential ambassadors to promote new research findings and new Khmer cultural achievements in confirming the true value of the Angkor site. Second, we want the tour guides to cooperate with the tourism agents of APSARA National Authority by managing tourists in a new way in the Angkor site after the Covid-19 ending.

H.E Mr. Pak Sokhom said that this training course is very important to provide more new knowledge to our tour guides to be ready to provide service for tourists in the region of Siem Reap-Angkor again after the Covid-19. He also urges all participants to pay attention and strive to gain new knowledge through this training session.

The APSARA National Authority, in the context of the Covid-19 pademic, has improved the beautification at the main temples in the Angkor site, especially in the field of heritage research, which can provide additional knowledge for tour guides who are the important messengers in guiding tourists to understand the value of Angkor and Khmer culture to get real specific information from Angkor.

Article: Miss Chhay Phanny
Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn