Share Post:

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ បានរៀបចំសិក្ខាសាលាមួយស្តីពី បណ្តុះបណ្តាលវិជ្ជាជីវៈអភិរក្សថ្ម ដល់មន្រ្តី បុគ្គលិក ចំនួន៥០នាក់ នៅសាលប្រជុំលលៃ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធានមនុស្ស លើវិស័យបេតិកភណ្ឌវប្បធម៌ ក៏ដូចជាដើម្បីផ្តល់នូវជំនាញបច្ចេកទេសបន្ថែម សំដៅពង្រឹងសមត្ថភាពដល់មន្រ្តី បុគ្គលិកជំនាញ នៃអាជ្ញាធរជាតិអប្សរា ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា និងតាមប្រព័ន្ធអនឡាញ ZOOM meetingផងដែរ៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោកហ៊ុ រិទ្ធី
APSARA National Authority holds an information session on Vocational Training Program for Stone Conservators
On 28 April 2022, the APSARA National Authority, in collaboration with the Stone Conservation Unit and GIZ, holds an information session on Vocational Training Program for Stone Conservators for 50 staff -officers at the Angkor Training Center.
The purpose of this vocational training program is to develop human resources in the field of cultural heritage, as well as to provide additional technical skills to strengthen the capacity of the professional staff of the APSARA National Authority.
It should be noted that this session is held at the Angkor Training Center of APSARA National Authority and also through the ZOOM.
Article: Department of Communication
Photos: Mr. Hum Rithy
Share:
Our Latest News

សិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៍ទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី-Wat Reach Bo Primary School Students Visit the MGC Asian Traditional Textiles Museum - 30 June 2025
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៥នេះ លោកគ្រូអ្នកគ្រូបន្ទុកថា្នក់ នៃសាលាបឋមសិក្សាវត្តរាជបូណ៍ បានដឹកនាំ សិស្សានុសិស្សថ្នាក់ទី៦ ចំនួនជាង២០០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។