អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលតួប៉មឥដ្ឋ ខាងជើងប្រាសាទបាគង-APSARA National Authority restoring the brick sanctuary tower in the north of Bakong temple-27 April 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
គម្រោងជួសជុល ដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២មកនោះ ក្រុមអ្នកបច្ចេកទេសកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការជួសជុលពង្រឹងឡើងវិញជណ្តើរថ្មភក់ឡើងប្រាសាទ ជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទដែលរងការពុកផុយខ្លាំងពីក្រោមរហូតដល់កំពូលលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀត។
ការងារជួសជុលនេះ ប្រើរយៈពេល៧ខែ ដោយគ្រោងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

APSARA National Authority restoring the brick sanctuary tower in the north of Bakong temple

APSARA National Authority’s technicians are working to restore the seventh brick sanctuary tower in the north of Bakong temple, which is in dilapidated condition.
In the restoration project, which started in March 2022, the technicians are carrying out some important work, such as restoring the sandstone stairs, reinforcing the brick structure, and the walls of the tower, which have been severely damaged. The restoration team also seals the cracks in the wall to prevent water seepage and to reinforce some of the other related structures.
The restoration work will take seven months and is scheduled for completion by the end of 2022.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn